៥​ក្បាច់​ កែច្នៃ​កន្លែង​ធ្វើ​ការ​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​មក​ជា​កន្លែង​ដែល​គួរ​ឲ្យ​ចូលចិត្ត

  • 2017-08-11 02:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពុង​មាន​អារម្មណ៍​ថា​កន្លែង​ធ្វើ​ការ​គួរ​រញ៉េរញ៉ៃ​ និង​គួរ​ឲ្យ​ធុញ​មែន​ទេ? បញ្ហា​នេះ​តែង​កើត​ឡើង​ជា​ទូទៅ​ព្រោះ​ថា​​កន្លែង​ធ្វើ​ការ​នីមួយ​ៗ​តែង​មាន​របស់​របរ​ការិយាល័យ​ច្រើន​ដែល​វា​អាច​បង្ក​ភាព​រាយ​ប៉ាយ​​បាន​បើ​​រៀប​​មិន​ត្រូវ។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លី​ៗ​ចំនួន ៥ ក្នុង​ការ​ផ្លាស់​ប្ដូរ​ Office ដ៏​គួរ​ឲ្យ​ធុញ​របស់​អ្នក​មក​ជា​កន្លែង​ដ៏​ស្រស់​បំព្រង​វិញ៖

១. បង្កើត​កន្លែង​ទំនេរ​ឲ្យ​បាន​ច្រើន

មិន​មែន​បាន​ន័យ​ថា​ត្រូវ​បោះ​ឥវ៉ាន់​ចោល​ទេ​តែ​ត្រូវ​រៀប​វា​ឲ្យ​ត្រូវ​តាម​​កន្លែង។ ទុក​ដាក់​របស់​នីមួយ​ៗ​ទៅ​តាម​ប្រភេទ​វា​​​ តាម​តូច​តាម​ធំ​។ វា​ហត់​បន្តិច​​មែនតែ​កន្លែង​ធ្វើ​ការ​នឹង​មើល​ទៅ​ស្រឡះ​ភ្នែក​មិន​ខាន។

២. ប្ដូរ​តុ​ធ្វើ​ការ​ឲ្យ​ដូច​ជា​កន្លែង​សម្រាក​មួយ

អ្នក​អាច​បន្ថែម​កំណល់​កុំព្យូទ័រ​ ឬ​រូប​ថត​មនុស្ស​ជាទី​ស្រឡាញ់​​ជា​ដើម។ ធ្វើ​យ៉ាង​ណា​ប្ដូរ​កន្លែង​នោះ​ឲ្យ​ដូច​​នឹង​កន្លែង​​សម្រាក​មួយ​អីចឹង​ទើប​អ្នក​អាច​មាន​អារម្មណ៍​ល្អ។

៣. ទុក​ទឹក​នៅ​ជិត​ខ្លួន

ព្រោះ​ការ​ផឹក​ទឹក​អាច​ជួយ​ឲ្យ​អារម្មណ៍​យើង​ស្ងប់​បាន​ពេល​កំពុង​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ។

៤. មាន​បទ​ភ្លេង​ដែល​ចូលចិត្ត​នៅ​នឹង​តុ​ធ្វើ​ការ

វា​នឹង​មាន​ប្រយោជន៍​ពេល​យើង​កំពុង​ស្ត្រេស។ ទាញ​បទ​ភ្លេង​ពីរោះ​មក​ស្ដាប់​កម្សាន្ត​អារម្មណ៍​ខ្លះ​ អ្នក​នឹង​មាន​កម្លាំង​មក​វិញ​មិន​ខាន។

៥. ដើម​រុក្ខជាតិ​

ពេល​សម្លឹង​ឃើញ​មាន​រុក្ខជាតិ​ខ្លះ​នៅ​នឹង​តុ​ ការ​គិត​របស់​យើង​ក៏​ស្រស់ស្រាយ​ទៅ​តាម​នោះ​ដែរ៕

ចុច​អាន៖ ល្បិច​ឆ្លាត​វៃ​ទាំង​ ១០ ​ជួយ​ឲ្យ​ជីវិត​ស្ត្រី​កាន់​តែ​ងាយ​ស្រួល

ចុច​អាន៖ ចង់​ក្លាយ​ជាមេដឹកនាំស្រីដ៏ពូកែម្នាក់ ដាច់ខាតត្រូវមានចំនុចទាំង ៥ នេះ

ប្រភព៖ Womanitely ប្រែ​សម្រួល៖ Chhai Yarith