របៀបធ្វើ ទឹកស៊ុបថ្លារក្សាទុកបានយូរសម្រាប់លាយធ្វើបបរខាប់ឲ្យកូនក្មេងញាំទទួលបានសុខភាពល្អ
- 2025-07-07 09:43:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបធ្វើ ទឹកស៊ុបថ្លារក្សាទុកបានយូរសម្រាប់លាយធ្វើបបរខាប់ឲ្យកូនក្មេងញាំទទួលបានសុខភាពល្អ
របៀបធ្វើ ទឹកស៊ុបថ្លារក្សាទុកបានយូរសម្រាប់លាយធ្វើបបរខាប់ឲ្យកូនក្មេងញាំទទួលបានសុខភាពល្អខាងក្រោ៖
គ្រឿងផ្សំ៖
~ សាច់ជ្រូក យកសាច់សុទ្ធក៏បាន យកឆ្អឹងក៏បាន អោយ ប្រដកថា អត់មានខ្លាញ់ ដាក់សាច់មាន់ក៏បាន
~ ពោត
~ ដំលូងបារំាង
~ ឆៃថាវ
~ ស្ពៃក្ដោប
~សារាយ
របៀបធ្វើ៖
សារាយលាងទឹកអោយស្អាត ស្រុះសាច់ជ្រូក 2 ទៅ3 ដងអោយប្រដកថា អស់ឆ្អាប រឺខ្លាញ់ ដាក់ដំាទឹក 2លីត្រកន្លះ អោយពុះហេីយដាក់សាច់ ដាក់ សារាយ នឹងបន្លែចូល ក្នុងថងស្បៃ រួចចងមាត់អោយជិត រួចដាក់ចូលឆ្នំាង ស្ងោរអោយពុះ បន្ទាប់មកបន្ថយភ្លឺ ម៉ាល្មម ទុករំងាសចោល 2ម៉ោង កុំបិទគំរបឆ្នំាង រហូតដល់ទឹកស៊ុបប្រើការ បាន(ហាមកូរ បន្លែរឺសាច់ដែរ ដាក់ចូល រហូតដល់ប្រាដកថា ទឹកស៊ុបប្រើការ បាន)
ពេលទឹកស៊ុបពុះ កុំភ្លេច ដួសយកខ្លាញនឹង ពពុះ ចេញ ពេលឆ្អិនហេីយ ទុកអោយត្រជាក់តិច ស្រង ស្បៃដែរដាក់សាច់នឹង បន្លែ ចេញ បន្ទាប់មក មានកន្រ្តង សំរិតយកតែទឹក កុំអោយ មានកាក់ ទឹកស៊ុបកាន់តែថ្លា កាន់តែល្អ ហាមបន្ថែមគ្រឿង ចាក់ទឹកស៊ុបចូលប្រអប់ រឺថង ដែរមាន BPA Free ព្រោះងាយស្រួលយកមក កំដៅប្រេីប្រាស់ទឹកស៊ុបដែរយក ទៅដាក់បង្កក់ ក្នុងទូរកករក្សារទុកបាន 1ខែ ។