ល្បិច​ឆ្លាត​វៃ​ទាំង​ ១០ ​ជួយ​ឲ្យ​ជីវិត​ស្ត្រី​កាន់​តែ​ងាយ​ស្រួល

  • 2017-08-10 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​ស្ត្រី​ទាំង​អស់​គ្មាន​នរណា​មិន​​ចង់​ស្អាត​នោះ​ទេ​​ ប៉ុន្តែ​ដោយ​សារ​តែ​ភាព​រវល់​ច្រើន​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ធ្វើ​ឲ្យ​យើង​មិន​សូវ​មាន​ពេល​​ថែ​រក្សា​សម្ផស្ស​ខ្លួន​ឯង​​បាន។ ទោះ​​បែប​នេះ​ក្ដី​ល្បិច​ងាយ​ៗ​ទាំង​ ១០​ ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​បាន​ដោយ​មិន​ចំណាយ​ពេល​ច្រើន​នោះ​ទេ៖

១. ក្រូច​ឆ្មា និង​ទឹក​ឃ្មុំ៖ វា​អាច​ជួយ​កម្ចាត់​មុន​ក្បាល​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព​ប្រសិន​បើ​យើង​ប្រើ​ជា​ប្រចាំ។​

២. ខ្មៅ​ដៃ​គូស​ភ្នែក​ និង​ក្រែម​លាប​មាត់កុំ​ឲ្យ​ប្រេះ​៖​ ចំពោះ​ខ្មៅ​ដៃ​គូស​ដែល​រឹង​ពិបាក​ប្រើ អ្នក​គ្រាន់​តែ​យក​ក្រែម​លាប​មាត់​មក​លាប​​​លើ​នោះ​​​ជា​ការ​ស្រេច។

៣. ផាត់​ត្របក​ភ្នែក៖​ អ្នក​គ្រាន់​តែ​គូស​សញ្ញា Hashtag (#) នៅ​លើ​នោះ​ហើយ​យក​ជក់​មក​ផាត់​​​ពី​លើ​​​គឺ​រួច​រាល់។

៤. យក​ដប​លញ់​ក្លៀក​មក​ម៉ាស្សា​មុខ៖ ចំពោះ​ដប​ដែល​ប្រើ​អស់​គួរ​កុំ​អាល​បោះ​ចោល​ព្រោះ​អ្នក​អាច​យក​វា​មក​​​ម៉ាស្សា​ពេល​លាង​មុខ​បាន។

៥. ពាក់​ស្បែក​ជើង​កែង៖ ដើម្បី​កុំ​ឲ្យ​ឈឺ​ជើង​អ្នក​អាច​បិទ​ម្រាម​ជើង​ពីរ​ដូច​រូប​ខាង​ក្រោម​ដើម្បី​កាត់​បន្ថយ​សម្ពាធ។ ធ្វើ​ដូច​នេះ​អ្នក​អាច​រីករាយ​ពាក់​ស្បែក​ជើង​កែង​ប៉ុន្មាន​ម៉ោង​ក៏​បាន​ដែរ។

៦. ក្រែម​កោរ​រោម​ និង​ស្ករ៖ លាយ​វត្ថុ​ទាំង​ពីរ​នេះ​ចូលគ្នា​ហើយ​មក​លាប​លើ​ស្បែក​អាច​ជួយ​ឲ្យ​ស្បែក​ទន់​រលោង​បាន។

៧. Eyeliner និង​ទឹក​សម្រាប់​លាង​​កញ្ចក់​កែង​ភ្នែក (Contact lens)៖ ដើម្បី​ឲ្យ​​ Eyeliner ដែល​​មាន​សភាព​រឹង​ក្លាយ​ជា​ទន់​មក​វិញ​ អ្នក​គ្រាន់​តែ​យក​ទឹក​លាង​ Contact lens មក​លាប​លើ​វា​ជា​ការ​ស្រេច។

៨. បបូរ​មាត់ និង​ថ្នាំ​ដុស​ធ្មេញ៖ តាម​ពិត​ថ្នាំ​ដុស​ធ្មេញ​អាច​ជួយ​ឲ្យ​បបូរ​មាត់​យើង​មាន​សំណើម​ និង​ស្រស់​ស្អាត​បាន។ គ្រាន់​តែ​លាប​ថ្នាំ​ដុស​ធ្មេញ​លើ​បបូរ​មាត់​ហើយ​ទុក​ ២-៣ នាទី​មុន​លាង​ចេញ​ជា​ការ​ស្រេច។​

៩. ក្រូច​ឆ្មា​លាប​កែង​ជើង៖ ក្រូច​ឆ្មា​ជា​ថ្នាំ​ដ៏​ពូកែ​ក្នុង​ការ​ព្យាបាល​កែង​ជើង​ដែល​ស្ងួត​ និង​ប្រេះ។

១០. ដង្កៀប​ខោអាវ​និង​គ្រឿង​តែង​សក់៖ ដោយ​សារ​គ្រឿង​តែង​សក់​មាន​ច្រើន​ វា​អាច​បង្ក​ភាព​រញ៉េរញ៉ៃ​បាន។ ដើម្បី​ជៀស​វាង​បញ្ហា​នេះ​អ្នក​​អាចទុក​ដាក់​របស់​ទាំង​នោះ​ដោយ​ប្រើ​ដង្កៀប​ខោអាវ​៕

​ចុច​អាន៖ ការ​សិក្សា​​បាន​បង្ហាញ​ថា៖ អ្នកនៅ​ឯកា អាចស្លាប់លឿន​ជាង​អ្នកធាត់​ទៅ​ទៀត

ចុច​អាន៖ រឿង​ទាក់​ទង​នឹង​លុយ​ទាំង​ ៥ ដែល​អ្នក​គួរ​ដឹង​មុន​​អាយុ​ ៣០

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម