មនុស្សស្រីមិនពិបាកយល់ទេ គ្រាន់តែ​ធ្វើ​រឿងងាយៗទាំងនេះដាក់នាងទៅ ឈប់​ងរ​ភ្លាម!

  • 2017-08-08 08:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​មនុស្ស​ស្រី​ពិបាក​ស្មាន​ចិត្ត​ត្រូវ​ណាស់ ​អារម្មណ៍​ផ្លាស់​ប្តូរ​លឿន​ដូច​រន្ទះ ​ហើយ​បើ​និយាយ​ដល់​ពេល​ឈ្លោះ​គ្នា​វិញ​មិន​ថា​នាង​ត្រូវ​ឬ​ក៏​ខុស​ទេ​ ត្រូវ​តែ​តាម​លួង​តាម​អង្វរ​ទើប​អស់​ចិត្ត។ ប៉ុន្តែ​មិន​មែន​គ្រាន់​តែ​ចង់​យក​ឈ្នះ​ចិត្ត​មនុស្ស​ស្រី ​សុទ្ធ​តែ​ត្រូវ​ធ្វើ​រឿង​លំបាក​គ្រប់​បែប​យ៉ាង​ឯណា សាក​មក​គិត​ពី​ទង្វើ​សាមញ្ញ​ៗខាង​ក្រោម​នេះ​វិញ​មើល៍​ប្រហែល​ជា​អាច​ធ្វើ​ឱ្យ​នាង​រំជួលចិត្ត​បាន​៖

រូបតំណាង

**១. ឱប​នាង​៖** ជា​វិធី​ល្អ​បំផុត​ជា​ពិសេស​នៅ​ពេល​នាង​យំ​ ឬ​ពិបាក​ចិត្ត។

រូបតំណាង

២. ថើប​ថ្ងាស​៖ ការ​ថើប​ថ្ងាស​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​រ៉ូមែនទិច​និង​ទទួល​បាន​ភាព​កក់​ក្តៅ​។

៣. កាន់​ដៃ៖ នាង​ត្រូវ​ការ​ឱ្យ​មិត្ត​ប្រុស​កាន់​ដៃ​នាង​ពេល​ទៅ​ណា​ម្តង​ៗ ព្រោះ​នេះ​បង្ហាញ​ពី​តម្លៃ​របស់​នាង​ក្នុង​នាម​ជា​សង្សារ។

រូបតំណាង

៤. ពេញ​ចិត្ត​គ្រប់​អ្វី​ដែល​នាង​ផ្តល់​ឱ្យ​៖ មិន​ថា​វា​ជា​កាដូ​តិច​តួច​ក្តី ​ប៉ុន្តែ​នាង​ត្រូវ​ការ​ឱ្យ​មិត្ត​ប្រុស​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​ជាមួយ​កាដូ​នោះ​។

៥. ផ្ចង់​អារម្មណ៍​ពេល​នៅ​ជាមួយ​នាង​៖ អ្នក​គួរ​ព្យាយាម​ផ្តោត​អារម្មណ៍​និយាយ​ឆ្លង​ឆ្លើយ​ពេល​នៅ​ជាមួយ​នាង ​មិន​គួរ​ធ្វើ​រឿង​អ្វី​ផ្សេង​ដែល​នាំ​ឱ្យ​រំខាន​ដល់​ការ​ណាត់​ជួប​ឡើយ​៕

រូបតំណាង

ចុចអាន៖បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ

ចុចអាន៖មើលតាមខែកំណើត អ្នកជាមិត្តស្រីប្រភេទណា?

ប្រភព៖ relrules ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម