បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ

  • 2017-08-04 00:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​សម្ពាធ​នៅ​ក្នុង​ជីវិត​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ​ដោយ​ហេតុ​ថា​វា​ជា​ភារកិច្ច​ដែល​ត្រូវ​បំពេញ​មិន​អាច​ខ្វះ​បាន​។ ប៉ុន្តែ​ពេល​ខ្លះ ​ព្រោះ​តែ​មហិច្ឆតា​ការងារ​នេះ​ហើយ​ ធ្វើ​ឱ្យ​មនុស្ស​បំផ្លាញ​សេចក្តី​សុខ​ក្នុង​ជីវិត​ដោយ​មិន​ដឹង​ខ្លួន​។ ខាង​ក្រោម​នេះ​ជា​សញ្ញាណ​ទាំង​ ៥ ​ដែល​បញ្ជាក់​ថា អ្នក​កំពុង​យក​ការងារ​មក​បំផ្លាញ​សុមង្គល​ប្តី​ប្រពន្ធ​ខ្លួន​ឯង​ហើយ​៖

១. យក​ការងារ​មក​ធ្វើ​នៅ​ផ្ទះ​៖ ត្រឹម​យក​ការងារ​បន្តិច​បន្តួច​មក​បង្ហើយ​នៅ​ផ្ទះ​មិន​ជា​បញ្ហា​ទេ​ ប៉ុន្តែយល់ល្អគួរបញ្ចប់វានៅកន្លែងធ្វើការឱ្យហើយ។

២. ខក​ខាន​ព្រោះ​តែ​ការងារ៖ អ្នក​មិន​គួរ​ធ្វើ​ឱ្យ​ការងារ​ប៉ះពាល់​ដល់​ពេលវេលា​លំហែ​កាយ​ជាមួយ​គ្រួសារ​ទេ​។

៣. យក​កំហឹង​ខាង​ក្រៅ​ជះ​មក​ក្នុង​គ្រួសារ៖ វា​ជា​កំហុស​មួយ​ដ៏​ធ្ងន់​ធ្ងរ​ប្រសិន​បើ​អ្នក​មិន​ចេះ​បែង​ចែក​អារម្មណ៍​ហើយ​យក​កំហឹង​ពី​ខាង​ក្រៅ​មក​បញ្ចេញ​ក្នុង​ផ្ទះ​។

៤. ភ្លេច​ថ្ងៃ​ពិសេស​៖ អ្នក​មិន​គួរ​ភ្លេច​ថ្ងៃ​ពិសេស​ដូច​ជា ​Anniversary ឬ​ថ្ងៃ​កំណើត​របស់​ប្តី​ប្រពន្ធ​ខ្លួន​ឯង​ទេ ​ព្រោះ​នេះ​ជា​ឱកាស​ពិសេស​ដែល​អ្នក​ទាំង​ពីរ​អាច​ចំណាយ​ពេល​រ៉ូមែន​ទិច​ជាមួយ​គ្នា​បាន​ហើយ​៕

ប្រភព៖ Boldsky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម