មើលតាមខែកំណើត អ្នកជាមិត្តស្រីប្រភេទណា?

  • 2017-08-08 01:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. ខែ​មករា៖ អ្នក​ជា​មិត្ត​ស្រី​ដែល​រឹង​រូស​បន្តិច ​ប៉ុន្តែ​រឹង​មាំ​ហើយ​មិន​សូវ​ទទួល​យក​យោបល់​ពី​មិត្ត​ប្រុស​ប៉ុន្មាន​ទេ ​ព្រោះ​អ្នក​ចេះ​សម្រេច​ចិត្ត​និង​រៀប​ចំ​កិច្ចការ​របស់​ខ្លួន​បាន​ល្អ​ស្រាប់​ហើយ​។

២. ខែ​កុម្ភៈ៖ អ្នក​ចូល​ចិត្ត​ឱ្យ​មិត្ត​ប្រុស​យល់​ពី​អ្នក​បាន​ច្រើន ​ព្រោះ​នេះ​ជា​ការ​សាក​ល្បង​ដើម្បី​ដឹង​ថា​គេ​ស្រឡាញ់​អ្នក​ខ្លាំង​ប៉ុន​ណា​។

៣. ខែ​មីនា​៖ អ្នក​ជា​មនុស្ស​ទន់​ភ្លន់​ពោរ​ពេញ​ទៅ​ដោយ​ក្តី​ស្រឡាញ់​ និង​ស្លូត​ត្រង់​គួរ​ឱ្យ​ទុក​ចិត្ត​។ ឥរិយាបថ​ស្លូត​ត្រង់​នេះ​ងាយ​នឹង​ធ្វើ​ឱ្យ​មិត្ត​ប្រុស​ទន់​ចិត្​ត ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជា​ល្ងង់​ព្រោះ​តែ​ភាព​ស្មោះ​ត្រង់​ផង​ដែរ​។

៤. ខែ​មេសា​៖ អ្នក​ជា​មនុស្ស​រាក់​ទាក់​ វ័យ​ឆ្លាត និង​មាន​ភាព​ឯករាជ្យ​ហើយ​មិន​ឆាប់​ទុក​ចិត្ត​មិត្ត​ប្រុស​ងាយ​ៗ​ឡើយ​។

៥. ខែ​ឧសភា​៖ អ្នក​ជា​មនុស្ស​ឆាប់​បត់​បែន ​ងាយ​ផ្លាស់​ប្តូរ​ចិត្ត​លឿន ​ហើយ​ចូល​ចិត្ត​ធ្វើ​រឿង​ Surprise ដាក់​មិត្ត​ប្រុស​។

៦. ខែ​មិថុនា​៖ ជា​មិត្ត​ស្រី​ដែល​ពូកែ​រ៉ូមែនទិច​ ប៉ុន្តែ​ចូល​ចិត្ត​ប្រច័ណ្ឌ​ហួង​ហែង​ច្រើន​ដែល​បណ្តាល​ឱ្យ​ខ្លួន​ឯង​តែង​តែ​ឈឺ​ចាប់​ក្នុង​រឿង​ស្នេហា​។

៧. ខែ​កក្កដា​៖ ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​និយាយ​ច្រើន​ប៉ុន្តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ អ្នក​មិន​ងាយ​បញ្ចេញ​កំហឹង​ទេ​ ហើយ​បើ​សិន​ជា​មិត្ត​ប្រុស​ធ្វើ​ខុស​គឺ​អ្នក​នឹង​លើ​កលែង​ទោស​ឱ្យ​ប៉ុន្តែ​អ្នក​នៅ​តែ​ចាំ​គ្រប់​សកម្មភាព​របស់​គេ​ជានិច្ច​។

៨. ខែ​សីហា​៖ ជា​មិត្ត​ស្រី​ដែល​ចូល​ចិត្ត​និយាយ​លេង​សើច​ច្រើន​បែប​ចរិត​កូន​ក្មេង​ ប៉ុន្តែ​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​រឿង​ស្នេហា​។

៩. ខែ​កញ្ញា៖ គិត​វែង​ឆ្ងាយ​ច្រើន​ចេះ​រៀប​ចំ​ជីវិត​ខ្លួន​ឯង​បាន​ល្អ និយាយ​រួម​ទៅ​អ្នក​ជា​មនុស្ស​ចាស់​ទុំ​ក្នុង​រឿង​ស្នេហា​។

១០. ខែ​តុលា​៖ ជា​មនុស្ស​ចូល​ចិត្ត​គិត​វិជ្ជមាន​ច្រើន​ ហើយ​តែង​តែ​ព្យាយាម​ជៀស​ឆ្ងាយ​ពី​ជម្លោះ​ជាមួយ​មិត្ត​ប្រុស​។

១១. ខែ​វិច្ឆិកា​៖ អ្នក​យល់​ពី​មិត្ត​ប្រុស​បាន​ច្បាស់ ​ទោះ​គេ​មិន​និយាយ​តែ​អ្នក​ក៏​អាច​ដឹង​ថា​គេ​កំពុង​គិត​អ្វី​ដែរ​។

សមត្ថភាព​ពិសេស​របស់​អ្នក​គឺ​អាច​បង្ហើរ​ពាក្យ​សម្តី​ដែល​ធ្វើ​ឱ្យ​មិត្ត​ប្រុស​ចុក​ឈាម​បាន​គ្រប់​ពេល​។

១២. ខែ​ធ្នូ​៖ មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ដដែល​ៗ​ រប៉ិល​រប៉ូច​ច្រើន​ហើយ​ចូល​ចិត្ត​យក​ឈ្នះ​មិត្ត​ប្រុស​។ បើ​សិន​ជា​ឈ្លោះ​គ្នា​​វិញ ​អ្នក​តែង​តែ​ទម្លាយ​អារម្មណ៍​ក្រេវ​ក្រោធ​ទាំង​ប៉ុន្មាន​ចេញ​មក​ទាំង​អស់​៕

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម