ចង់​ឲ្យ​ខ្លួន​ឯង​មាន​ការ​លូតលាស់​ចិត្ត​គំនិត​ខ្លាំង គួរ​រៀន​រឿង​ទាំង​ ១០​​ យ៉ាង​នេះ

  • 2017-07-31 02:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​អប់រំ​ចិត្ត​គំនិត​យើង​ឲ្យ​មាន​ការ​លូត​លាស់​គឺ​ជា​រឿង​សំខាន់​ ព្រោះ​យើង​មិន​អាច​ចេះ​តែ​នៅ​កន្លែង​ដដែលៗ​នោះ​ទេ គួរ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីកចម្រើន ដូច្នេះ​រឿង​ទាំង​នេះ​អ្នក​គួរ​តែ​ទទួល​យក​ ហើយ​រៀន​សូត្រ​ពី​វា៖

១. ភាព​ជោគជ័យ​ និង ភាព​បរាជ័យ​ តែង​តែ​មាន​នៅ​ក្នុង​ជីវិត​យើង​ដូច​គ្នា ដូច្នេះ​អ្នក​ត្រូវ​តែ​ទទួលយក​វា។

រូបតំណាង

**២. កុំ​ធ្វើ​អ្វី​តាម​តែ​គេ​ តែ​ត្រូវ​ធ្វើ​ដើម្បី​បំពេញ​ចិត្ត​ខ្លួន​ឯង​ និង​ ធ្វើ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​សម្ពាធ ព្រោះ​យើង​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​ត្រូវ​ទាំង​អស់​នោះ​ទេ។**

៣. ឡើង​ជណ្ដើរ​​ជីវិត​មួយ​ជំហាន​ៗជាមួយ​ការ​មើល​ឃើញ​ និង គោល​ដៅ​របស់​អ្នក​​ឲ្យ​បាន​ជាក់​លាក់ ។

៤. ធ្វើ​ខ្លួន​ឲ្យ​មាន​ភាព​ជឿជាក់​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ទោះ​បី​ជា​អ្នក​សម្ដែង​ក៏​ដោយ​ ព្រោះ​មិន​អាច​ឲ្យ​គេ​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​យើង​នោះ​ទេ។

៥. ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់​ ហើយ​ព្យាយាម​ជួប​មនុស្ស​ថ្មី​ឲ្យ​បាន​ច្រើន​ នោះ​អ្នក​នឹង​ទទួល​បទពិសោធន៍​ និង​ គំនិត​ថ្មីៗ។

៦. ស្រឡាញ់​ខ្លួន​ឯង​ ហើយ​ថែរក្សា​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​បំផុត​ ព្រោះ​គ្មាន​អ្នក​ណា​អាច​ឈឺ​ជំនួស​យើង​បាន​ឡើយ។

៧. ធ្វើ​ជា​មនុស្ស​ដែល​ចង់​ដឹង​ ចង់​ស្គាល់​ឲ្យ​បាន​ច្រើន​ ហើយ​ត្រូវ​សួរ​សំណួរ​បើ​សិន​ជា​អ្នក​មិន​យល់។

៨. រៀន​អ្វី​ដែល​ថ្មីៗ ហើយ​បង្រៀន​អ្វី​ដែល​អ្នក​ចេះ​ទៅ​អ្នក​ផ្សេង​ដែល​មិន​ទាន់​ចេះ។

រូបតំណាង

៩. ជា​មនុស្ស​ដែល​គោរព​ពេល​វេលា​ និង​ ម៉ដ្ឋ​ចត់​ចំពោះ​វា​ ព្រោះ​អ្នក​នឹង​ទទួល​បាន​ការ​គោរព​បើ​សិន​អ្នក​​យក​ពេលវេលា​ជា​ធំ។

១០. កុំ​ឲ្យ​ការ​លេង​ទូរស័ព្ទ​មក​រំខាន​ពេល​ដែល​អ្នក​ធ្វើ​ការ និង​ការ​អភិវឌ្ឃខ្លួន​របស់​អ្នក។

ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ដែល​ខ្លាំងម្នាក់​ យើង​ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​យើង​ល្អ​ជា​មុន​សិន៕​

ចុចអាន៖ឈប់​គិត​ច្រើន​ពី​រឿង​អនាគត​អ្នក​​ទៀត​ទៅ​ គួរតែ​​ងាក​មក​ធ្វើ​រឿង​ទាំង​នេះ​វិញ​ទើប​ជា​ការ​ប្រសើរ​

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា