នារីស្គមៗចង់ឱ្យឡើងសាច់ កុំភ្លេចសាកល្បងវិធីទាំងនេះ

  • 2017-08-07 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​មនុស្ស​ស្រី​ព្យាយាម​ចង់​ជៀស​ឆ្ងាយ​ពី​បញ្ហា​ធាត់​និង​ឡើង​ទម្ងន់​ណាស់​ ពួក​គេខំ​ទៅ​ហាត់​ប្រាណ​ហើយ​ខំ​ប្រឹង​តម​អាហារ​ទៀត ​ប៉ុន្តែ​គីឡូ​គឺ​នៅ​តែ​ដដែល​។ ​ខុស​ពី​ស្រី​ៗ​មួយ​ចំនួន​ទៀត​ទោះ​ខំ​ប្រឹង​ញ៉ាំ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ ក៏នៅ​តែ​មិន​ធាត់​ឡើង​សាច់​ឡើង​ឈាម​ដូច​​អ្នក​ផ្សេង​ឡើយ​ ដូច្នេះ​តើ​គួរ​មាន​វិធី​អ្វី​ដើម្បី​ជួយ​ឱ្យ​នារី​ស្គម​ៗ​អាច​ឡើង​សាច់​នឹង​គេ​បាន​ទេ​?

១. ញ៉ាំ​ចន្លោះ​ពេល​ ៤ ​ម៉ោង​ម្តង​៖ សារធាតុ​ចិញ្ចឹម​ព្រម​ទាំង​ថាមពល​ក្នុង​រាង​កាយ​នឹង​មិន​ងាយ​បាត់​បង់​ប្រសិន​បើ​អ្នក​បរិភោគ​អាហារ​បាន​ញឹក​ញាប់​។

២. ញ៉ាំ​អាហារ​ច្រើន​មុខ​ក្នុង​មួយ​ពេល​៖ ​អាហារ​ច្រើន​មុខ​នោះ​ចង់​សំដៅ​លើ​អាហារ​ទាំង​ ៣ ​ប្រភេទ​មាន​ដូច​ជា​ អាហារ​ថាមពល​ អាហារ​ការពារ ​និង​អាហារ​សាង​សង់។

រូបតំណាង

៣. បរិភោគ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ផ្អែម​៖ ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​ផ្អែម​ខ្ពស់​មាន​ដូច​ជា ​ទំពាំង​បាយ​ជូរ ស្វាយ​ទុំ ​ចេក ​ឪឡឹក​។ល​។

រូបតំណាង

៤. ញ៉ាំ​ភេសជ្ជៈ​ក្រឡុក​៖ ប្រសិន​បើ​ចង់​ញ៉ាំ​ទឹក​ផ្លែ​ឈើ​អ្នក​មិន​គួរ​យក​វា​ទៅ​កិន​ឬ​គាប​ឱ្យ​ចេញ​ជា​ទឹក​ទេ​ ប៉ុន្តែ​គួរ​តែ​ក្រឡុក​វា​ទាំង​សាច់​វិញ​ទើប​ល្អ​ព្រោះ​វា​មិន​ធ្វើ​ឱ្យ​បាត់​បង់​វីតាមីន​។

៥. ញ៉ាំ​មុន​ពេល​ចូល​គេង​៖ គួរ​ជ្រើស​រើស​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ញ៉ាំ​មុន​ពេល​ចូល​គេង។

រូបតំណាង

ចុចអាន៖មានអ្វីកើតឡើង បើអ្នកបរិភោគស៊ុតជាអាហារពេលព្រឹករាល់ថ្ងៃ

ចុចអាន៖លែង​ឈឺចាប់ និង​អស់​លុយ​ តាម​រយៈវិធី​ជម្រុះ​រោម​ដោយ​ស្លឹក​ម្លូ

ប្រភព៖ Boldsky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម