លែង​ឈឺចាប់ និង​អស់​លុយ​ តាម​រយៈវិធី​ជម្រុះ​រោម​ដោយ​ស្លឹក​ម្លូ

  • 2017-07-21 03:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​វិធីសាស្ត្រ​ខាង​ក្រោម​នេះ អ្នក​នឹង​លែង​ត្រូវ​ទ្រាំ​ការ​ឈឺចាប់ និង​ចំណាយ​ថវិការ​ច្រើន​ដើម្បី​ទទួល​បាន​ដៃ​ជើង​ស្រឡូន​ទៀត​ហើយ។

ស្លឹក​ម្លូរ​មាន​អត្ថប្រយោជន៍​អាច​ព្យាបាល​ជាំ និង​អេចម៍​រុយ​បាន​យ៉ាង​ល្អ។ តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ថា​ស្លឹក​រុក្ខជាតិ​មួយ​នេះ​អាច​ជម្រុះ​រោម​បាន​យ៉ាង​ឆាប់​រហ័ស និង​សុវត្ថិភាព។

របស់​ត្រូវ​ត្រៀម៖

ស្លឹក​ម្លូរ​៣០​ស្លឹក ទឹក​១​លីត្រ សំឡី ឆ្នាំង ចាន

របៀប​ធ្វើ៖

ស្លឹក​ម្លូរ​ទិញ​មក​លាង​អោយ​ស្អាត​រូច​ត្រាំ​ទឹក​អំបិ​១៥​នាទី​ដើម្បី​កម្ចាត់​អស់​ជាតិ​គីមី។ បន្ទាប់​មក​ដាក់​ស្លឹក​ម្លូរ​ចូល​ទឹក​ដាំ​រហូត​ដល់​ពុះ ហើយ​ចំហុយ​បន្ត​២០​នាទី​ទៀត។ បន្ទាប់​មក​ទៀត បិទ​ភ្លើង​ចាក់​ទឹក​ចេញ​មក​ចាន​ទុក​ឲ្យ​ត្រជាក់។

វិធី​អនុវត្ត៖

សម្អាត​តំបន់​ដែល​ចង់​ជម្រុះ​រោម​ជាមួយ​ទឹក​ក្ដៅ​អ៊ុន​ៗ​ឲ្យ​រន្ធ​រោម​ញើស​បើក។ យក​សំឡី​ជ្រលក់​ទឹក​ម្លូរ​ហើយ​ម៉ាស្សា​៥​នាទី ពី​២ ទៅ​៣​ដង រួច​ទុក​ចោល​២០​នាទី។

អនុវត្ត​រូបមន្ត​នេះ ១​សប្ដាហ៍​២​ដង រោម​នឹង​ចាប់​ផ្ដើម​ជ្រុះ។ ពេល​ដុះ​ឡើង​វិញ​នឹង​ស្ដើង​ជាង​មុន និង​ទន់​ជាង​មុន ៕

ប្រភព៖ You&me ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម