ដើរលេងបែបឆ្លាតវៃ របស់ខ្លះមិនចាំបាច់ដាក់នាំធ្ងន់វ៉ាលីទេ
- 2017-08-02 04:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរលេងបែបឆ្លាតវៃ របស់ខ្លះមិនចាំបាច់ដាក់នាំធ្ងន់វ៉ាលីទេ
ពេលរៀបចំវ៉ាលីធ្វើដំណើរម្ដងៗ អ្វីដែលយើងពិបាកបំផុតនោះគឺថាតើគួរយកអ្វី និងមិនយកអ្វីព្រោះមើលទៅសុទ្ធតែសំខាន់។ ទោះយ៉ាងណាអ្នកត្រូវសម្រេចចិត្តបែបឆ្លាតវៃក្នុងការជ្រើសរើសដោយមិនចាំបាច់យករបស់ទាំងអស់ទេ៖
១. ខោអាវ៖ ល្បិចដ៏ឆ្លាតមួយគឺការចងចាំក្បួន ៥ ៤ ៣ ២ ១។ បានន័យថាអ្នកត្រូវយកស្រោមជើង និងខោទ្រនាប់ ៥ យកអាវ៤ យកខោ សំពត់ ឬខោខ្លី ៣ ស្បែកជើង ២ និងមួក១។ បន្ទាប់មកអ្នកអាចផ្លាស់ប្ដូរការស្លៀកពាក់ទៅតាមការចូលចិត្ត។
២. ស្បែកជើង៖ កុំមើលងាយស្បែកជើងឲ្យសោះព្រោះវាស៊ី Space វ៉ាលីយើងមិនស្ទើរទេ។ មិនចាំបាច់ត្រូវដាក់ច្រើនទេព្រោះយើងមិនប្រើអស់ឡើយ។ គួរដាក់តែពីរគូបានហើយ។
៣. ប្រដាប់ផ្លុំសក់ ឬ គាបសក់៖ របស់ទាំងនេះអ្នកអាចរកបាននៅតាមសណ្ឋាគារ ឬ កន្លែងស្នាក់នៅភាគច្រើនបើអ្នកត្រូវការ។ គួរស៊ើបសួរព័ត៌មានពីកន្លែងស្នាក់សិនដោយមិនចាំបាច់ត្រូវយកតាមខ្លួនទេ។
៤. ឆត្រ៖ វាក៏ត្រូវការ Space ច្រើនដែលពិបាកយកទៅជាមួយដែរ។ តាមពិតពួកវាក៏មិនខ្វះដែរនៅតាមកន្លែងស្នាក់ ឬបើចាំបាច់យើងអាចរកទិញឆត្រថោកៗនៅទីនោះប្រើក៏បាន។
៥. គ្រឿង Make Up ៖ យល់ល្អគួរគិតទុកជាមុននូវអ្វីដែលចាំបាច់ត្រូវប្រើនៅទីនោះបានហើយ។ មិនចាំបាច់ត្រូវយកទៅទាំងប្រអប់ធំនោះទេ៕
ចុចអាន៖ ល្បិចកែច្នៃដ៏ឆ្លាតវៃក្នុងការធ្វើឲ្យបន្ទប់តូចមើលទៅធំ
ចុចអាន៖ តិចនិកទាំង១២ ជួយឲ្យថតរូបបានស្អាតឥតខ្ចោះ ពេលទៅលេងសមុទ្រ