សញ្ញា​ទាំង​ ៦ បញ្ជាក់​ថា​អ្នក​គួរ​តែ​ឈប់​ពី​ការងារ​បច្ចុប្បន្ន​នេះ​ហើយ

  • 2017-08-01 08:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ការងារ​មួយ​គឺ​ជា​រឿង​ធំ​ដែល​មិន​អាច​លេង​សើច​បាន​ទេ​ព្រោះ​វា​អាច​ប៉ះពាល់​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​យើង​។ ហេតុនេះ​ហើយ​វា​​ត្រូវ​តែ​ទាមទារ​ឲ្យ​​​មាន​ការ​ពិចារណា​ឲ្យ​ដិតដល់​សិន​ថា​តើ​ហេតុ​អ្វី​អ្នក​ចង់​ឈប់​ពី​ការងារ​បច្ចុប្បន្ន​នេះ?

១. មិន​ចុះ​សម្រុង​ជាមួយ​មេ៖ គឺ​ឆ្អែត​ចិត្ត​​រឿង​គ្រប់​យ៉ាង​តែ​ម្ដង​។ ​ពេល​ខ្លះ​ទោះ​អ្នក​ចង់​ប្ដូរ​ផ្នែក​ធ្វើ​ការ​ ឬ​ ប្ដូរ​ការ​ទទួល​ខុស​ត្រូវ​​ហើយ​​ក៏​អ្វី​ៗ​មិន​ប្រសើរ​ឡើង​ដែរ។

២. ​មាន​អារម្មណ៍​ថា​ហត់​ទាំង​ចិត្ត​ទាំង​កាយ៖ វា​កើត​ឡើង​នៅ​ពេល​បំពេញ​ការងារ​ចប់​ម្ដង​ៗ។ នេះ​ក៏​ដោយ​សារ​តែ​វា​មិន​មែន​ជា​ការងារ​ដែល​ត្រូវ​ជាមួយ​​អ្នក​ទេ។​

៣. មាន​ភាព​ធុញ​ទ្រាន់៖ ពេល​ធ្វើ​ការ​ចេះ​តែ​មាន​អារម្មណ៍​ថា​ពេល​វេលា​ដូច​ជា​ដើរ​យឺត​ណាស់។ បើ​​ចេះ​តែ​មាន​អារម្មណ៍​បែប​នេះ​មែន​​មាន​ន័យ​ថា​អ្នក​​ស្មុគ​ដល់​កម្រិត​ហើយ។

៤. មិន​ចុះ​សម្រុង​ជាមួយ​បរិយាកាស​ការងារ៖ ​ក្រុមហ៊ុន​គឺ​ជា​កន្លែង​ដែល​​អ្នក​ត្រូវ​ចំណាយ​ពេល​ច្រើន​ ដូចនេះ​បរិយាកាស​ការងារ​គឺ​ជា​រឿង​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត។

៥.​ មិន​រីកចម្រើន​៖ យើង​ទៅ​ធ្វើ​ការ​គឺ​មិន​មែន​ដើម្បី​តែ​ប្រាក់​ខែ​មួយ​មុខ​ទេ​ តែ​ក៏​ដើម្បី​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​ដែរ។

៦.មិន​ចូលចិត្ត​អ្វី​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ៖ សាក​និយាយ​ឲ្យ​ត្រង់​ទៅ​មើល​ តើ​អ្នក​ចូលចិត្ត​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ដែរ​ទេ?​ បើ​មិន​ទេ​ វា​គួរ​តែ​ដល់​ពេល​និយាយ​ថា​ «Good bye»​ ហើយ​៕

ចុច​អាន៖ ប្រាក់​ខែ​តិច ចាយ​យ៉ាង​ម៉េច​ឲ្យ​សល់​លុយ​សន្សំ​ មិន​ជំពាក់​គេ?

ចុច​អាន៖ កុំ​កាត់​សក់​ខ្លី​ដោយ​សារ​តែ​ឈឺ​ចិត្ត​រឿង​ស្នេហា​ឲ្យ​សោះ

ប្រភព៖ thelist ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម