ប្រើ​តែ​ចេក​មួយ​មុខ អាច​ឱ្យ​គេង​លក់​ស្រួល​ ខ្លាំង​ជាង​ថ្នាំ​ងងុយ​គេង​ទៀត!​

  • 2017-07-31 06:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍​តាន​តឹង ​ការ​ញ៉ាំ​អាហារ​យប់​ជ្រៅ​ពេក ការ​ប្រើ​ប្រាស់​ថ្នាំ​ញឹកញាប់​ ដូច​ជា​ថ្នាំ​ការ​ពារ​សម្ពាធ​ឈាម​ បំបាត់​ការ​ឈឺចាប់​ និង​ការ​ប្រើ​ទូរសព្ទ​មុន​ចូល​គេង អាច​ជា​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​ដំណេក​របស់​អ្នក​មាន​បញ្ហា និង​មិន​ងាយ​គេង​លក់​ស្រួល​។

នៅ​ពេល​ធ្វើ​រឿង​ទាំង​នេះ​រហូត​ក្លាយ​ទៅ​ជា​ទម្លាប់ មនុស្ស​ភាគ​ច្រើន​បាន​ងាក​ទៅ​រក​ប្រើ​ថ្នាំ​ងងុយ​គេង ដើម្បី​ឱ្យ​ឆាប់​គេង​លក់​ ប៉ុន្តែ​វា​ក៏​បាន​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​សុខភាព​ផង​ដែរ​។ ដូច្នេះ​​ដើម្បី​ចៀស​វាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ងងុយ​គេង​ទៀត អ្នក​អាច​ងាក​មក​សាក​ល្បង​វិធី​បែប​ធម្មជាតិ​ខាង​ក្រោម​នេះ​វិញ ដោយ​គ្រាន់​តែ​ប្រើ​ផ្លែ​ចេក​ប៉ុណ្ណោះ​។

វិធី​ធ្វើ​៖

  • យក​ចេក​ទុំ​ល្មម​ដែល​​មិន​ប្រើ​គីមី​ មក​កាត់​ចុង​ទាំង​សង​ខាង តែ​កុំ​បក​សម្បក​ចេញ​

  • ដាំ​ទឹក​ឱ្យ​ពុះ ហើយ​កាត់​ចេក​ជា​កង់​ៗ​ដាក់​ចូល​

  • បន្ត​ដាំ​ឱ្យ​ឡើង​ពុះ​១០​នាទី​ ហើយ​ចាក់​យក​ទឹក​មក​ផឹក​ដូច​តែ

  • គួរ​ផឹក​១​ម៉ោង មុន​ចូល​គេង​

អត្ថប្រយោជន៍​របស់​ចេក​៖

ផ្លែ​ចេក​និង​សម្បក​របស់​វា មាន​ផ្ទុក​ជាតិ​ប៉ូតាស្យូម និង​ម៉ាញេស្យូម​ដែល​ជួយ​សម្រួល​សាច់​ដុំ​ឱ្យ​សម្រាក​បាន​ស្រួល និង​ជំរុញ​ឱ្យ​ការ​គេង​កាន់​តែ​ស្ងប់​ស្ងាត់ និង​លក់​ស្កប់​ស្កល់៕

ចុចអាន៖

ប្រភព៖ Healthyfoodhouse ប្រែ​សម្រួល៖ សរ សុគន្ធី