កុំ​កាត់​សក់​ខ្លី​ដោយ​សារ​តែ​ឈឺ​ចិត្ត​រឿង​ស្នេហា​ឲ្យ​សោះ

  • 2017-07-31 04:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​ធ្លាប់​អាន​ឃ្លា​មួយ​និយាយ​ថា៖ "មនុស្ស​ស្រី​ណា​ដែល​មាន​សក់​វែង​គឺ​ជា​អ្នក​ដែល​មាន​សុភមង្គល ព្រោះ​ពេល​ឈឺចិត្ត​រឿង​ស្នេហា មនុស្ស​ស្រី​តែង​ទៅ​កាត់​សក់"។

ខ្ញុំ​អស់​សំណើច តែ​នៅ​ជ្រុង​មួយ ឃ្លា​នេះ​ត្រូវ​ពិត​មែន។ នៅ​ពេល​ឈឺចាប់ មនុស្ស​ស្រី​តែង​មាន​ទំនោរ​ចង់​បំភ្លេច​អតីត​កាល។ ហើយ​រឿង​ទី​១​ដែល​ពួក​គេ​ធ្វើ​គឺ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង សក់​ក្បាល​គឺ​ជា​កន្លែង​ដំបូង​បង្អស់​ដែល​ពួក​គេ​គិត​ដល់។

ខ្ញុំ​មាន​មិត្តភ័ក្ដិ​ម្នាក់ ក្រោយ​ពេល​បែក​គ្នា​នឹង​មិត្ត​ប្រុស នាង​ស្អាត​ជាង​មុន ឡូយ​ឆាយ​ជាង​មុន។ នាង​ចង់​បញ្ជាក់​ឲ្យ​ផែនដី​ទាំង​មូល​ដឹង​ថា​នាង​មិន​អី​ទាំង​អស់។ ចង់​ឲ្យ​សង្សារ​ចាស់​ដឹង​ថា គ្មាន​គេ​នាង​នៅ​តែ​អាច​រស់​នៅ​បាន​ដោយ​គ្មាន​បញ្ហា។

យ៉ាងណាក៏ដោយ ខាង​ក្រោយ​ការ​ផាត់​មុខ​ដ៏​មុត​ស្រួច​នោះ ក៏​មិន​អាច​កែវភ្នែក​ដ៏​ពិបាក​ចិត្ត​នោះ​បាន​ឡើយ។ សំលៀកបំពាក់​កាលីប​ៗ​ទាំង​នោះ​ក៏​គ្រាន់​តែ​ជា​រនាំង​បិទបាំង​រាងកាយ​ដ៏​ទន់​ខ្សោយ​នោះ​ដែរ។

ខ្ញុំ​មាន​សក់​វែង ខ្ញុំ​ជា​ស្រី​មាន​សុភមង្គល ពិត​មែន​ហើយ។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​មិន​ធ្លាប់​ឆ្លង​កាត់​ការ​បែក​បាក់​នោះ​ឡើយ។ ខ្ញុំ​ក៏​ធ្លាប់​ឈឺចិត្ត មិន​ត្រឹម​តែ​មួយ​ដង តែ​ច្រើន​ដង​ទៀត​ផង។ ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្រៅ​គ្រាន់​តែ​ជា​ដំណោះ​ស្រាយ​បណ្ដោះអាសន្ន។

ខ្ញុំ​មិន​ហាម​ស្រី​ៗ​មិន​ឲ្យ​កាត់​សក់​នោះ​ទេ តែ​គួរ​កាត់​នៅ​ពេល​ដែល​ចិត្ត​យើង​ចង់​បាន​ម៉ូដ​នោះ​ពិត​មែន​មិន​មែន​ដើម្បី​បន្លប់​ចិត្ត​ខ្លួន​ឯង​នោះ​ឡើយ។ មិន​ដូច្នេះ​ទេ គេ​ប្រាកដ​ជា​ដឹង​ថា​យើង​កាត់​សក់​ដោយ​សារ​តែ​ឈឺចាប់ និង​ចង់​បំភ្លេច​អ្វី​ម្យ៉ាង៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel