មូលហេតុដែលអាយុ២៥ឆ្នាំ ជាវ័យល្អបំផុតសម្រាប់មានស្នេហា
- 2017-07-25 00:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុដែលអាយុ២៥ឆ្នាំ ជាវ័យល្អបំផុតសម្រាប់មានស្នេហា
អាយុ២៥ឆ្នាំ យើងចាស់ទុំគ្រប់គ្រាន់ដើម្បីដឹងថា ទន្ទឹមនឹងស្នេហា គឺនៅមានរឿងជាច្រើនទៀតដែលត្រូវបារម្ភ។ គេដឹងថាស្នេហាគ្រាន់តែជាផ្នែកមួយ មិនមែនអ្វីៗគ្រប់យ៉ាងក្នុងជីវិតនោះឡើយ ប៉ុន្តែនៅមាន ការងារ លុយកាក់ និងរឿងជាច្រើនទៀតដែលត្រូវគិតដល់ ដូច្នេះយើងនឹងលែងយកស្នេហាជាធំដូចកាលអាយុ២០ឆ្នាំទៀតហើយ។
ហើយគេក៏ចាប់ផ្ដើមដឹងថា ស្នេហានៅក្នុងវ័យនេះ អ្នកខាងក្រៅគិតយ៉ាងម៉េចក៏បានឲ្យតែសាមីខ្លួនផ្ទាល់មានសេចក្ដីសុខទៅបានហើយ។ អាយុ២៥ឆ្នាំ គេដឹងថា ស្រលាញ់លឿនឬយឺតលែងសំខាន់ តែបានយូរអង្វែងទើបសំខាន់។
ក្នុងវ័យនេះ គេដឹងថាខ្លួនមិននៅក្មេងដើម្បីរត់តាមស្នេហាផ្លេកបន្ទោរទៀតឡើយ។ គេចង់បានតែស្នេហាដែលអាចនៅជាមួយគ្នាយូរអង្វែង និងមានភាពរឹងមាំ។ ចង់បានមនុស្សម្នាក់ដែលអាចធ្វើជាខ្នងបង្អែកអោយបានរាល់មានមានវិបត្តិនៅក្នុងចិត្ត។
អាយុ២៥ឆ្នាំយើងដឹងថា អាចស្រលាញ់មនុស្សម្នាក់ខ្លាំងតែមិនចាំបាច់បង្ហាញចេញមកខាងក្រៅ មិនចាំបាច់ពេលណាក៏ត្រូវនៅក្បែរគ្នានោះដែរ។ ឲ្យតែពេលទំនេរគិតដល់គ្នា និងយកចិត្តទុកដាក់ពីគ្នាបានហើយ។ យើងធំដឹងក្ដីពិតមែននៅពេលយើងដឹងថា ស្នេហាដែលយើងកំពុងស្វែងរកនោះគឹមនុស្សម្នាក់ដែលអាចដើរជាមួយយើងយូរបាន។
អាយុ២៥ឆ្នាំ យើងមិននៅក្មេងហើយក៏ចាស់ពេកដែរ សូមឲ្យពេលវេលាសម្រាប់ខ្លួនឯងដើម្បីស្វែងរកមនុស្សដែលស័ក្ដិសមដើម្បីកុំឲ្យខាតពេលឥតបានការ៕
ចុចអាន៖