បើ​មិត្ត​ប្រុស​ធ្វើ​រឿង​ទាំង​នេះ​បាន​ន័យ​ថា​គេ​មិន​ស្រឡាញ់​យើង​គ្រប់​គ្រាន់​ទេ

  • 2017-07-25 02:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​គាត់​ស្រឡាញ់​យើង​ធំធេង​ដូច​យើង​ស្រឡាញ់​គាត់​ទេ? វា​អាច​​ជា​ការ​ពិបាក​ផ្ដល់​ចម្លើយ​ពិត​ប្រាកដ​ចំពោះ​សំនួរ​នេះ​។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ត្រូវ​មើល​ពី​ទង្វើ​របស់​គាត់៖

១. ចំពោះ​រឿង​ខ្លះ​គាត់​តែង​លាក់លៀម​យើង​រហូត៖ បើ​គាត់​ស្រឡាញ់​យើង​ពិត​ គ្មាន​អ្វី​ដែល​មិន​អាច​និយាយ​គ្នា​បាន​ទេ។​

២. មិន​គាំ​ទ្រ​នូវ​ក្ដី​ស្រមៃ​របស់​យើង៖ ចំពោះ​ស្នេហា​ចេញ​ពី​ចិត្ត​ គ្មាន​នរណា​ដែល​មិន​ចង់​ឃើញ​គូស្នេហ៍​ខ្លួន​រីក​ចម្រើន​ទេ។ គាត់​ត្រូវ​តែ​ជា​អ្នក​គាំ​ទ្រ​​​ក្ដី​ស្រមៃ​យើង​ មិន​មែន​ជា​អ្នក​រិះ​គន់​ទេ។

៣. ចង់​ឲ្យ​យើង​ផ្លាស់​ប្ដូរ​ដើម្បី​គាត់៖ វា​មិន​មែន​ជា​ក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ទេ​បើ​គាត់​ចង់​ឲ្យ​យើង​ប្ដូរ​នេះ​ប្ដូរ​នោះ​ដើម្បី​គាត់​រហូត​នោះ។​

៤. មិន​ចង់​ជួប​មិត្តភ័ក្ដិ​ ឬ​គ្រួសារ​របស់​យើង៖ នេះ​ជា​ចំណុច​ច្បាស់​ហើយ​ថា​គាត់​មិន​ច្បាស់​លាស់​​ជាមួយ​យើង។

៥. មិន​ចង់​ឲ្យ​យើង​ស្គាល់​សមាជិក​គ្រួសារ​ ឬ​មិត្តភ័ក្ដិ​​គាត់៖ បើ​គាត់​ស្រឡាញ់​យើង​​ស្មោះ​មែន​ គ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ​រឿង​ប៉ុណ្ណេះ​នោះ​៕

ចុច​អាន៖ ខ្ញុំ​ខុស​មែន​អត់ ដែល​មាន​សង្សារ​ហើយ នៅ​ហ៊ាន​ Crush លើ​អ្នក​ផ្សេងទៀត?

ចុច​អាន៖ ជូន​ចំពោះ​ស្រី​ៗ​អាយុ​ជាង​២០​ឆ្នាំ​ដែល​នៅ​ស្រពិចស្រពិល​រឿង​ស្នេហា

ប្រភព៖ naij ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម