កុំបារម្ភថាពេលណាបានយកប្ដី រស់ដោយគិតពីថ្ងៃនេះសិនទៅ
- 2017-07-06 02:18:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំបារម្ភថាពេលណាបានយកប្ដី រស់ដោយគិតពីថ្ងៃនេះសិនទៅ
ដឹងថាខ្លួនឯងនៅក្មេង ហើយដឹងថាយុវភាពមិនអាចអូនបន្លាយយូរ។ ជំនួសឲ្យការរិះគិតថា៣ ទៅ៤ឆ្នាំទៀតយើងនឹងយ៉ាងម៉េច សូមរស់នៅឲ្យសប្បាយដោយគិតពីថ្ងៃនេះសិនទៅ។
ប៉ុន្មានឆ្នាំទៀតយកប្ដី?
គ្រាន់តែឃ្លានេះ មនុស្សស្រីអាយុ២២ឆ្នាំ ជិតរៀនចប់ កំពុងរកការងារធ្វើចង់ភាំងមួយភ្លឹកទៅ។ ការពិតទៅ នៅស្រុកខ្ញុំ អាយុដែលល្មមរៀបការគឺពី២៥ ទៅ២៦ឆ្នាំ។ អញ្ចឹងនៅតែ ៣ ៤ឆ្នាំទៀតខ្ញុំដល់ពេលរៀបការហើយឬ? ប្រាកដហើយ គេចមិនផុតនោះទេ។
ត្រៀមខ្លួនបិទទ្វារសកលវិទ្យាល័យ ដើម្បីបើកទ្វារថ្មីចេញ ទ្វារដែលគ្មានអ្នកណាដើរចូល។ សុបិន មហិច្ឆតា អាជីពការងារ របររកស៊ី ហើយប្ដីកូន គ្រួសារ គ្រប់យ៉ាងទាំងអស់សុទ្ធតែស្ថិតនៅក្នុងទ្វារនោះទាំងអស់។ បើចង់ឬមិនចង់សុទ្ធតែត្រូវដើរចូលទាំងអស់។ អ្នកណាក៏ដឹងដែរថាយុវភាពរបស់ស្រីៗគឺឆ្លងកាត់លឿនខ្លាំងណាស់។ វ័យប៉ុននេះគឺនៅក្មេងខ្លាំងណាស់ កុំគិតច្រើនពេកនាំតែចាស់ខ្លួនឯង។
បើដឹងខ្លួនថា យុវភាពនៅមិនយូរហើយ ជំនួសឲ្យការគិតថា៣ ៤ឆ្នាំទៅមុខនឹងទៅជាយ៉ាងណា ហេតុអ្វីម៉េចមិនគិតតែពីថ្ងៃនេះទៅ? សុបិន និងមហិច្ឆតា នៅតែរក្សាទុកហើយអនុវត្តវានៅថ្ងៃមុខ។ ថ្ងៃនេះសូមវេចបង្វេចទៅដើរលេង។ ធ្វើនូវអ្វីដែលខ្លួនស្រលាញ់ រស់នៅឲ្យអស់ពីខ្លួន។ ជីវិតរបស់យើង ត្រូវរស់យ៉ាងម៉េចឲ្យខ្លួនមានសុភមង្គលបំផុត៕