មិនមែនអ្នកណាក៏ចង់រៀបការនៅអាយុ២៤នោះទេ រស់ឲ្យតែសប្បាយទៅបានហើយ
- 2017-07-04 11:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនអ្នកណាក៏ចង់រៀបការនៅអាយុ២៤នោះទេ រស់ឲ្យតែសប្បាយទៅបានហើយ
មនុស្សយើងមួយជាតិរស់បានតែម្ដង ដូចនេះហើយត្រូវតែរស់ឲ្យបានពេញលេញ។ ប៊ិចដែលសរសេរចេញហើយ លុបមិនបាននោះទេ ដូច្នោះហើយត្រូវរស់យ៉ាងម៉េចឲ្យស័ក្ដិសមនឹងជីវិត ព្រោះមិនអាចយកទឹកលុប លុបបាននោះទេ។
មនុស្សគ្រប់រូប សុទ្ធតែមានរង្វង់ពេលវេលាសម្រាប់ខ្លួនឯង។ មានដែលធ្លាប់សួរខ្លួនឯងអត់ នៅពេលដែលក្រុមមិត្តភ័ក្ដិមានគ្រួសារអស់ហើយ តែយើងនៅតែរសាត់អណ្ដែតកណ្ដាលឆាកជីវិតនេះ ហើយមិនទាន់បានត្រៀមពីជីវិតមង្គលការនៅឡើយ?
សូមប្រាប់ថា អាពាហ៍ពិពាហ៍មិនមែនជាបន្ទាត់សម្រាប់វាស់វែងសុភមង្គលនោះឡើយ ហើយរឹតតែមិនអាចយកមង្គលការប្រៀបធៀបពីតម្លៃមនុស្សទៅទៀត។ មង្គលការគឺនៅពេលដែលយើងមានអារម្មណ៍ថាស្រឡាញ់គ្នាគ្រប់គ្រាន់ និងពីគ្នាច្បាស់លាស់អស់ក្រឡុកកន្លៀតដើម្បីអាចរស់នៅក្រោមដំបូលតែមួយ។
សូមឈប់វាយតម្លៃមនុស្សនៅពេលគេរៀបការឬមិនទាន់រៀបការ វាគ្រាន់តែសាមញ្ញថារង្វង់ពេលវេលានៃមង្គលការរបស់គេមិនទាន់ដល់តែប៉ុណ្ណោះ។ អ្នករៀបមង្គលការនៅអាយុ២៤ឆ្នាំ តែហ៊ានធានាឬអត់ថានឹងនៅទទួលបានសុភមង្គលនៅអាយុ៥០។ ចុះអ្នកច្បាស់អត់ថា បើខ្ញុំរៀបការនៅអាយុ៤០ ខ្ញុំនឹងមិនអាចទទួលបានសុភមង្គល?
អ្វីៗទាំងអស់សុទ្ធតែមានហេតុផលរបស់វាទាំងអស់ មិនមែនមនុស្សគ្រប់រូបសុទ្ធតែចង់ចូលរោងការនៅអាយុ២៤នោះទេ។ សូមស្រលាញ់ និងរៀបការនឹងអ្នកដែលយើងស្រលាញ់ពិតប្រាកដ កុំដោយសារតែអាយុហើយប្រញាប់ដឹកដៃមនុស្សណាម្នាក់ឲ្យសោះ។ ស្នេហាគឺជាថ្នាំបន្សាបជម្ងឺអ្វីមួយ តែវាក៏អាចជាថ្នាំពុលដូចគ្នា ត្រូវតែជ្រើសរើសឲ្យបានម៉ត់ចត់បំផុត៕