កំហុសក្នុងការប្រើប្រាស់ថ្នាំ ៤ យ៉ាងធ្វើឲ្យប៉ះពាល់សុខភាពអ្នក
- 2017-07-24 05:05:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសក្នុងការប្រើប្រាស់ថ្នាំ ៤ យ៉ាងធ្វើឲ្យប៉ះពាល់សុខភាពអ្នក
ពេលឈឺម្ដងៗ អ្វីដែលយើងធ្វើមុនគេប្រាកដជាលេបថ្នាំហើយមែនទេ? វាងាយស្រួលដោយគ្រាន់តែលេបហើយញ៉ាំទឹកជាការស្រេច។ ទោះយ៉ាងណាក៏ដោយ មានចំណុចមួយចំនួនដែលទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព៖
១. ការប្រើថ្នាំដែលហួសពេលកំណត់៖ ពេលខ្លះដោយគិតថាលើសបន្តិចបន្តួចមិនអី យើងក៏លេបថ្នាំដែលហួសពេលកំណត់។ ការធ្វើបែបនេះមិនត្រឹមតែមិនមានប្រសិទ្ធភាពនោះទេ តែថែមទាំងធ្វើឲ្យប៉ះពាល់សុខភាពទៀតផង។
២. មិនបានលេបថ្នាំតាមពេលកំណត់៖ ឧទាហរណ៍ថ្នាំខ្លះត្រូវលេប ៣ដងក្នុងមួយថ្ងៃ តែយើងបែរជាលេបតែម្ដង ឬពីរដងទៅវិញហើយមិនទៀងម៉ោងទៀត។ វាជាការប្រព្រឹត្តមិនត្រឹមត្រូវមួយដែលគួរតែកែប្រែ។
៣. ទុកដាក់ថ្នាំនៅកន្លែងមិនត្រឹមត្រូវ៖ ពេលទិញថ្នាំមកដាក់នៅផ្ទះ យើងគួរតែប្រយ័ត្នរឿងកន្លែងទុកដាក់បន្តិចព្រោះគុណភាពវាអាចថយចុះបើទុកមិនបានត្រឹមត្រូវ។
៤. ប្រើស្លាបព្រាំញ៉ាំបាយវាស់បរិមាណថ្នាំ៖ តាមពិតវាមិនត្រូវតាមចំនួនកំណត់ទេដែលបណ្ដាលឲ្យថ្នាំថយប្រសិទ្ធភាព។ ជំនួសមកវិញ អ្នកគួរប្រើសឺរ៉ាំងវាស់ទើបត្រឹមត្រូវ៕
ចុចអាន៖ ហេតុផលដែលអ្នកតែងតែអស់កម្លាំង ទោះបីជាគេងគ្រប់គ្រាន់ក៏ដោយ
ចុចអាន៖ គួរបញ្ឈប់ជាបន្ទាន់ បើអ្នកមានទម្លាប់ទំពារស្ករកៅស៊ូ