គួរបញ្ឈប់ជាបន្ទាន់ បើអ្នកមានទម្លាប់ទំពារស្ករកៅស៊ូ

  • 2017-07-19 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​ជា​ជក់​ចិត្ត​ជាមួយ​រសជាតិ ​ឬក៏​ក្លិន​ក្រអូបឈ្ងុយ​របស់​ស្ករ​កៅស៊ូ​ហើយ​មែន​ទេ? មិន​ថា​តែ​ក្មេង​តូច​ៗ​ ឬ​មនុស្ស​វ័យ​ជំទង់ឡើយ សូម្បីតែ​ចាស់​ៗ​មួយ​ចំនួន​ក៏​ចូល​ចិត្ត​ទំពារ​ស្ករ​កៅ​ស៊ូ​ដូច​គ្នា​។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​គ្រឿង​ផ្សំ​របស់​ស្ករ​កៅស៊ូ​ដែល​ធ្វើ​ឱ្យ​អ្នក​ចូល​ចិត្ត​រហូត​ក្លាយ​ជា​ទម្លាប់​បែប​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​អ្វី​ខ្លះ​សម្រាប់​សុខភាព​?

១. ជាតិ​ស្ករ​នៅ​ក្នុង​ស្ករ​កៅស៊ូ​ រស​ជាតិ​ផ្អែម​នៅ​ក្នុង​ស្ករ​កៅស៊ូ​ មិន​មែន​បាន​មក​ពី​ស្ករ​សរីរាង្គ​ដូច​ដែល​មនុស្ស​គ្រប់​គ្នា​បរិភោគ​ជា​ទូទៅ​ទេ​។ ​ស្ករ​ប្រភេទ​នេះ​ងាយ​នឹង​ធ្វើ​ឱ្យ​ធ្មេញ​ពុក​ហើយ​បើ​សិន​ជា​ជាតិ​ស្ករ​នេះ​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​អ្នក​ច្រើន​ពេក​ វា​អាច​បង្ក​ទៅ​ជា​ដុំ​សាច់ ​ឬ​រោគ​មហារីក​ទៀត​ផង​។

២. ទំពារ​ស្ករ​កៅស៊ូ​ធ្វើ​ឱ្យ​អ្នក​ឈឺ​ក្បាល ការ​ទំពារ​ស្ករ​កៅស៊ូ​ច្រើន ​ធ្វើ​ឱ្យ​សន្លាក់​ថ្គាម​របស់​អ្នក​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំង​ ដូច្នេះ​វា​រំញោច​ទៅ​កាន់​ក្បាល​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​ការ​ឈឺ​ចាប់​។

៣. ធ្វើ​ឱ្យ​ឃ្លាន​តែ​អាហារ​ប្រៃ​ ការ​ទំពារ​ស្ករ​កៅស៊ូ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​អាច​កាត់​បន្ថយ​ការ​បរិភោគ​ជាតិ​ផ្អែម​បាន​មែន ប៉ុន្តែ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រែ​ទៅ​ជា​មាន​ចំណ​ង់បរិភោគ​រសជាតិ​ប្រៃ​វិញ​។

៤. ប៉ះ​ពាល់​សុខភាព គ្រឿង​ផ្សំ​បន្ថែម​រសជាតិ​ ឬ​គ្រឿង​បន្ថែម​ពណ៌​ដែល​លើស​កម្រិត​នៅ​ក្នុង​ស្ករ​កៅស៊ូ អាច​បង្ក​ឱ្យ​យើង​មាន​ជំងឺ​មហារីក​៕

ប្រភព៖ familyshare ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា