ហេតុផលដែលអ្នកតែងតែអស់កម្លាំង ទោះបីជាគេងគ្រប់គ្រាន់ក៏ដោយ
- 2017-07-21 07:36:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែលអ្នកតែងតែអស់កម្លាំង ទោះបីជាគេងគ្រប់គ្រាន់ក៏ដោយ
ពេលខ្លះអ្នកចេះតែអស់កម្លាំង គ្មានថាមពលក្នុងការធ្វើការ ទោះបីជាអ្នកបានគេងស្កប់ស្កល់ក៏ដោយ។ ដឹងទេថាបញ្ហាទាំងនេះមកពីអ្វី? នោះគឺបណ្ដាលមកមកពីបញ្ហាផ្សេងទៀតដែលអ្នកតែងតែមើលរំលង ដូចជា៖
១. មិនសូវហាត់ប្រាណ ៖ បើអ្នកមិនសូវបានហាត់ប្រាណអ្នកក៏មិនសូវមានរាងកាយរឹងមាំដែរ ព្រោះក្នុងមួយថ្ងៃអ្នកសឹងតែចំណាយពេលពាក់កណ្ដាលក្នុងការប្រកបការងារទៅហើយ ដូច្នេះបើអ្នកមិនបានហាត់ប្រាណទៀតនោះរាងកាយអ្នកនឹងធ្លាក់ចុះ ទោះបីអ្នកគេងបានគ្រប់ក៏ដោយ។
**២. ញ៉ាំទឹកមិនបានគ្រប់គ្រាន់ ៖** ការញ៉ាំទឹកគឺជារឿងសំខាន់មួយសម្រាប់សុខភាព ដូច្នេះបើអ្នកកង្វះការទទួលទានទឹក នោះវាធ្វើឲ្យរាងកាយខ្សោះៗ គ្មានកម្លាំងកំហែង។
៣. របបអាហារមិនបានត្រឹមត្រូវ ៖ បើអ្នកគ្មានរបបអាហារត្រឹមត្រូវ និង គ្រប់គ្រាន់នោះទេ នោះសុខភាពអ្នកនឹងកាន់តែទ្រុឌទ្រោមទៅៗ ព្រោះក្នុងមួយថ្ងៃអ្នកត្រូវប្រើថាមពលច្រើនណាស់ ហើយបើអ្នកតមអាហារ និង មិនសូវញ៉ាំទៀតនោះវារឹតតែធ្ងន់ធ្ងរ។
៤. កើតទុក្ខ និង ស្មុគស្មាញច្រើន ៖ ជាបញ្ហាមួយដែលឧស្សាហ៍កើតមានឡើងណាស់ ដូច្នេះបើអាចកាត់បន្ថយ និង គ្រប់គ្រងចិត្តខ្លួនឯងបានអ្នកគួរតែធ្វើ ព្រោះការដែលមិនសប្បាយចិត្ត និង ស្មុគស្មាញច្រើនវាប៉ះពាល់ដល់ខួរក្បាល និង ផ្លូវចិត្តរបស់អ្នកបាន បែបនេះហើយទើបរាងកាយអ្នកក៏អស់ថាមពលទៅតាមហ្នឹងដែរ។
៥. ជាត់ស្ករក្នុងខ្លួនគ្មានតុល្យភាព ៖ អតុល្យភាពជាតិស្ករនៅក្នុងឈាមអាចជាមូលហេតុនៃកង្វះថាមពលរបស់អ្នក។ កម្រិតជាតិស្ករក្នុងឈាមអាចនឹងក្លាយជាអតុល្យភាពដោយសារតែរបបអាហារដែលអ្នកមាន ដូច្នេះអ្នកគួរតែត្រួតពិនិត្យវាឲ្យបានត្រឹមត្រូវ។
ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាព ព្រោះបើអ្នកធ្វេសប្រហែស អ្នកនេងអាចមានបញ្ហា៕