លក្ខណៈ​គួរឲ្យ​ចាប់​អារម្មណ៍​របស់​មនុស្ស​ស្រី ដែល​សូម្បី​តែ​មនុស្ស​ស្រី​ខ្លួន​ឯង​ក៏​មិន​ដឹង​ផង

  • 2017-07-21 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​សិក្សា​មួយ​ចំនួន នា​ពេល​កន្លង​មក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ទូទៅ មនុស្ស​ស្រី មាន​លក្ខណៈ​ពិសេស​ច្រើន​ជាង​មនុស្ស​ប្រុស​ ដែល​សូម្បី​តែ​មនុស្ស​ស្រី​ខ្លួន​ឯង ក៏​មិន​សូវ​ជា​ចាប់​អារម្មណ៍​ផង​។ លក្ខណៈ​ពិសេស​ទាំង​នោះ រួម​មាន​៖

១. មនុស្ស​ស្រី អាច​និយាយ​បាន​ ២​ម៉ឺន​ម៉ាត់ ​ក្នុង​មួយ​ថ្ងៃ ដែល​ច្រើន​ជាង​មនុស្ស​ប្រុស​ដល់​ទៅ​ ចំនួន ១​ម៉ឺន​៣​ពាន់​ដង​។ មាន​ន័យ​ថា ជាមធ្យម​ គឺ​ប្រុស​ៗ​និយាយ​បាន​យ៉ាង​ច្រើន ៧​ពាន់​ម៉ាត់ ឬ ពាក្យ​តែប៉ុណ្ណោះ។

២. មនុស្ស​ស្រី អាច​មើល​ឃើញ​ព័ណ៌​បាន​ច្រើន ហើយ​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​របស់​ព័ណ៌​ទាំង​នោះ បាន​ច្រើន​ជាង​មនុស្ស​ប្រុស។

៣. មនុស្សស្រី ឆាប់​ខ្ពើម​ ឆាប់​ជ្រីង ឆាប់​ឈឺ​ចាប់ ឆាប់​ខឹង ឆាប់​ងរង៉ក់ ឆាប់រំជួលចិត្ត ជាង​មនុស្ស​ប្រុស។ ហើយលើសពីនេះ គឺមនុស្សស្រី ចូលចិត្ត​លាក់​លៀម និយាយ​ខុសពី​ចិត្ត ច្រើន​ជាង​មនុស្ស​ប្រុស។

ចុច៖ប្រុស​ឆ្លាត​ទើប​យល់! សម្ដី​១០​ម៉ាត់​របស់​​មនុស្ស​ស្រី​ដែល​មាន​ន័យ​មិន​ដូច​អ្នក​គិត

៤. មនុស្ស​ស្រី ខ្សោយ​កម្លាំង​ជាង​មនុស្ស​ប្រុស ប៉ុន្តែ​ឆ្លាត​ផ្នែក​ការ​ចង​ចាំ បាន​ច្រើន​ជាង​មនុស្ស​ប្រុស។

៥. មនុស្ស​ស្រី​អត់​នឿយ​ហត់ ឬ ងងុយ​គេង​នោះ​ទេ បន្ទាប់​ពី​បាន​អី​អី​ជាមួយ​មនុស្ស​ប្រុស​រួច។

៦. មនុស្ស​ស្រី ឆាប់​ជឿ​ទុក​ចិត្ត​គេ និង​ជា​ពិសេស គឺ​ឆាប់​ស្មោះ​ជាមួយ​មនុស្ស​ប្រុស។

៧. ការ​សិក្សា​មួយ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ស្រី ដែល​មាន​កំពស់​ខ្ពស់​ខ្លាំង អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក ច្រើន​ជាង​នារី​កំពស់​ទាប។ ក្រៅ​ពី​នោះ ការ​សិក្សា​ក៏​បង្ហាញ​ថា មនុស្ស​ស្រី ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក ច្រើន​ជាង​មនុស្ស​ប្រុស។

៨. មនុស្ស​ស្រី​ភាគ​ច្រើន មាន​កំពស់​ទាប​ជាង​មនុស្ស​ប្រុស។

ចុច៖ ហេតុផល ៥ យ៉ាង​ធ្វើឲ្យ​ស្រី​តឿ​ៗ លង់​ស្នេហ៍​ប្រុស​ខ្ពស់​ៗ​ឡើង​ងប់ងុល

៩. មនុស្ស​ស្រី មាន​ចំនួន​ច្រើន​ជាង​មនុស្ស​ប្រុស នៅ​លើ​ពិភពលោក​នេះ។ ឧទាហរណ៍៖ នៅ​ប្រទេស​រុស្ស៊ី មនុស្ស​ស្រី មាន​ចំនួន​ច្រើន​ជាង​មនុស្ស​ប្រុស ដល់​ទៅ ៩​លាន​នាក់​។

១០. នារី មាន​លក្ខណៈ​ពិសេស ដោយ​អាច​ប្រើ​ក ​ងាក​ក្បាល​បាន​លឿន​ជាង​មនុស្ស​ប្រុស​។

១១. ស្រីៗ អាច​ស្រែក​បាន​លឺ​ ជាង​ប្រុសៗ។

១២. ស្រីៗ យំ​ច្រើន​ជាង​ប្រុស​ៗ តាំង​ពី​នៅ​តូច។ ហើយ​ស្រីៗ ក៏​មាន​មនោសញ្ចេតនា​ច្រើន និង​ភាព​កាច​សាហាវ​ច្រើន​ជាង​មនុស្ស​ច្រើន​ដែរ៕

ចុចអាន៖ លះ​បង់​ការងារ​ដើម្បី​ដើរ​ជុំវិញ​ពិភពលោក​ ស្ត្រី​ម្នាក់​​បង្ហាញ​អាថ៌កំបាំង​ពី​ក្រោយ​ការងារ​ថ្មី​នេះ

ប្រភព៖ sarcasm ប្រែសម្រួល៖ ភារី

អត្ថបទពេញនិយម