លះ​បង់​ការងារ​ដើម្បី​ដើរ​ជុំវិញ​ពិភពលោក​ ស្ត្រី​ម្នាក់​​បង្ហាញ​អាថ៌កំបាំង​ពី​ក្រោយ​ការងារ​ថ្មី​នេះ

  • 2017-07-21 03:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស្ត្រី​អូស្ត្រាលី​ម្នាក់ឈ្មោះ​ Renee Hahnel ​អាយុ​ ២៧ ឆ្នាំ​ ​បាន​ធ្វើ​ដំណើរ​ជាមួយ​ស្វាមី​របស់​ខ្លួន​ឈ្មោះ Atthew​​ ក្នុង​ប្រទេស​ចំនួន​ ៣១​ នៃ​​ទ្វីប​ទាំង​ ៥ រួច​មក​ហើយ​មក​ដល់​ពេល​នេះ​បន្ទាប់​ពី​លះបង់​ការងារ​​ដើមរបស់​ខ្លួន។ ​

គូ​ស្នេហ៍​ទាំង​ពីរ​អាច​រក​ប្រាក់​ចំណូល​យ៉ាង​ច្រើន​តាម​រយៈ​ការ​ធ្វើ​ដំណើរ​នេះ​ដោយ​ការ​សរសេរ​ Blog, Project ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ និង​ជាពិសេស​គឺ​តាម​​រូបថត​ដ៏​ស្រស់​ស្អាត​របស់​គេ​តែ​ម្ដង​។ មក​ដល់​ពេល​នេះ​ Renee មាន​អ្នក​ Fllow ក្នុង​ Instagram ដល់​ទៅ​ ២២០, ០០០ នាក់​ឯណោះ។

​Renee ​បាន​បង្ហាញ​អាថ៌កំបាំង​មួយ​នៅ​ពី​ក្រោយ​រូបថត​ និង​ការ​ធ្វើ​ដំណើរ​​នេះ​ថា​ «គន្លឹះ​សំខាន់​គឺ​ត្រូវ​ថត​នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​ស្អាត​បំផុត ​និយាយ​ឲ្យ​ចំ​គឺ​​ពេល​ព្រះអាទិត្យ​រះ​ និង​លិច​។ ពេល​ពន្លឺ​ស្រទន់​បែប​នេះ​ រូប​ថត​មើល​ទៅ​ស្អាត​បំផុត​» ។

«គន្លឹះ​មួយ​ទៀត​​គឺ​​រូប​ថត​គួរ​តែ​មាន​មនុស្ស​នៅ​ក្នុង​នោះ​។ ហេតុ​ផល​សំខាន់​គឺ​យើង​អាច​ដឹង​ថា​តើ​ទឹក​ជ្រោះ​ ភ្នំ​ ឬ​ព្រៃ​នៅ​ខាង​ក្រោយ​នោះ​មាន​ទំហំ​ធំ​ប៉ុណ្ណា។​ វា​ពិបាក​ណាស់​ក្នុង​ការ​ដឹង​ពី​ទំហំ​ពិត​ប្រាកដ​​បើ​គ្មាន​មនុស្ស​ក្នុង​នោះ» Renee ​បន្ថែម​។

បច្ចុប្បន្ន​នេះ ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​​កំពុង​ព្យាយាម​សម្រេច​បេសកកម្ម​ថ្មី​​មួយ​គឺ​ត្រូវ​ធ្វើ​ដំណើរ​ឲ្យ​គ្រប់​ឧទ្យាន​ជាតិ​ទាំង​ ៥៩ នៅ​សហរដ្ឋអាមេរិក​​ដោយ​ត្រូវ​រស់​នៅ​ក្នុង​ឡាន​ Van របស់​ខ្លួន។ ពួក​គេ​បាន​ទៅ​ដល់​ឧទ្យានជាតិ​ ៣៤ ហើយ​ក្នុង​ចំណោម​ ៥៩​ នោះ។ គម្រោង​បន្ទាប់​របស់​ពួក​គេ​គឺ​​ទៅ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ ប្រទេស​អាហ្សង់ទីន​ និង​កោះ​ Greenland៕

អាន៖​ មោទនភាព​ម្ដាយ! ​កម្រង​រូបភាព​​បង្ហាញ​ការ​បំបៅ​ដោះ​កូន​ជា​​រឿង​​​អស្ចារ្យ​របស់​​​ម្ដាយ

អាន៖ ១៦សន្លឹក Idea តុបតែងពិធីខួបកំណើតបែបទាន់សម័យ ត្រូវចិត្តយុវវ័យ

ប្រភព៖ Dailymail ប្រែ​សម្រួល៖ Chhai Yarith