នេះ​ជា​កំហុស​ដែល​កូន​ក្រមុំ​ច្រើន​ធ្វើ​នៅ​ថ្ងៃ​រៀប​ការ

  • 2017-07-20 08:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​នឹង​ភាព​រវល់​រៀប​គម្រោង​ និង​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​ច្រើន​នៅ​ថ្ងៃ​រៀបការ​ វា​ប្រាកដ​ណាស់​ថា​​កំហុស​​អាច​កើត​ឡើង​ជា​ពិសេស​ចំពោះ​កូន​ក្រមុំ​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ជា​កំហុស​ ៧ យ៉ាង​ដែល​កូន​ក្រមុំ​ច្រើន​​មិន​បាន​ចាប់​អារម្មណ៍៖

១. រើស​ឈុត​​រៀបការ​ខុស​៖ អ្នក​គួរ​រើស​រ៉ូប​ដែល​ត្រូវ​នឹង​ខ្លួន​មិន​មែន​រ៉ូប​ដែល​អ្នក​ឃើញ​ស្អាត​ទេ​ព្រោះ​វា​អាច​ខុស​ជាមួយ​រាង​អ្នក។

២. មិន​បាន​គិត​ពី​ខ្លួន​ឯង៖ ពេល​ជិត​ដល់​ថ្ងៃ​រៀបការ​ អ្នក​តែង​រវល់​ច្រើន​រៀប​នេះ​រៀប​នោះ​ រើស​នេះ​រើស​នោះ​រហូត​ដល់​ភ្លេច​គិត​ពី​ខ្លួន​ឯង។ កុំ​ភ្លេច​ឲ្យ​សោះ​ថា​អ្នក​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​ពិធី​នេះ​។ ត្រូវ​ថែ​ខ្លួន​ឲ្យ​បាន​ល្អ​។

៣. គិត​ពី​​ភ្ញៀវ​​តែ​ភ្លេច​គិត​អ្នក​ជិតដិត៖ គឺ​ចង់​សំដៅ​ដល់​មិត្តភ័ក្ដិ​ជិតដិត​ ឬ​បង​ប្អូន​ជា​ដើម។ ភ្ញៀវ​ទាំង​នេះ​ត្រូវ​​តែ​រៀប​ចំ​ជា​ពិសេស​បំផុត។

៤. តម​អាហារ​ជ្រួល៖ ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន​​ កូន​ក្រមុំ​ភាគ​ច្រើន​បែរ​ជា​ប្រឹង​បង្អត់​អាហារ​ដើម្បី​ឲ្យ​ស្គម​ទៅ​វិញ។ វា​មិន​ល្អ​ចំពោះ​សុខភាព​ទេ​ ជាពិសេស​ពេល​អ្នក​ត្រូវ​ការ​កម្លាំង​ដើម្បី​រៀប​ពិធី​ឲ្យ​បាន​រលូន។ គួរ​​​រើស​​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ជាជាង​បង្អត់​ខ្លួន​ឯង​គ្រប់​យ៉ាង។

៥.​ មិន​បាន​ប្រយ័ត្ន​រឿង​ចិញ្ចៀន​ភ្ជាប់​ពាក្យ៖ ដោយ​សារ​តែ​ត្រូវ​ដោះ​គ្រឿង​តុប​តែង​ចុះ​ឡើង​ៗ មាន​កូន​ក្រមុំ​មិន​តិច​ទេ​ដែល​ភ្លេច​ចិញ្ចៀន​ភ្ជាប់​ពាក្យ​មិន​ដឹង​ដាក់​នៅ​ឯណា។

៦. មិន​បាន​គិត​ពី​​អាហារ​របស់​អ្នក​កំដរ​ ឬ អ្នក​ថត៖ ​នេះ​ក៏​ដោយ​សារ​​រវល់​តែ​ជាមួយ​ភ្ញៀវ​ពេក។ កុំ​ភ្លេច​ថា​ពួក​គេ​ក៏​ជា​មនុស្ស​សំខាន់​ក្នុង​ពិធី​​ដែរ។​

៧. មិន​បាន​រាក់ទាក់​ភ្ញៀវ​គ្រប់​គ្នា៖ វា​អាច​ជា​ការ​ពិបាក​ក្នុង​ការ​រាក់ទាក់​គ្រប់​គ្នា​ណាស់​។ យល់​ល្អ​អ្នក​គួរ​ព្រាង​មុន​ថា​គួរ​ទៅ​រាក់​ទាក់​តុ​ណា​មុន​តុ​ណា​ក្រោយ​ក៏​ជា​ការ​ប្រសើរ​ម្យ៉ាង​ដែរ៕

អាន៖ ស្រលាញ់​គ្នា​ត្រូវ​គិត​វែង​ឆ្ងាយ កុំ​ឲ្យ​ខាត​យុវភាព​អត់​អំពើ

អាន៖ មានមិត្ត​ស្រី​អាយុ​ច្រើនជាង ប្រុស​ៗ​នឹង​បាន​អត្ថ​ប្រយោជន៍ ៥ យ៉ាង​នេះ

ប្រភព៖ brides ប្រែ​សម្រួល៖ Chhai Yarith