មានមិត្ត​ស្រី​អាយុ​ច្រើនជាង ប្រុស​ៗ​នឹង​បាន​អត្ថ​ប្រយោជន៍ ៥ យ៉ាង​នេះ

  • 2017-07-18 05:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបីជា​សង្សារមានអាយុ​ច្រើនជាង​មែន តែ​បុរស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ទាំង ៥ យ៉ាង​នេះ​ពី​មិត្ត​ស្រី។ ចង់​ដឹង​ថា​ជា​អ្វី​ខ្លះ អាន​ព័ត៌មាន​លម្អិត​នៅ​ខាងក្រោម៖

១.ពូកែ​យល់ចិត្ត៖ ជា​ធម្មតា​ទោះ​ជា​អាយុ​ដំណាល​គ្នា ក៏​ស្រី​ៗ​ចេះដឹង​ខុសត្រូវ​ជាង​បុរស​ដែរ។ ដូចនេះ​​សង្សារ​មាន​វ័យ​ច្រើន​ជាង គឺជា​សំណាង​មនុស្ស​ប្រុស​ហើយ ព្រោះ​មាន​ភាព​ប៉ិនប្រសព្វ ជាពិសេស​ពូកែ​ផ្គាប់ចិត្ត​​គ្រប់​បែបយ៉ាង​តែម្ដង។

រូបតំណាង

**២.មិន​ចេះ​ងងក់​ច្រើន**៖ ស្រី​ៗ​ដែល​មាន​មិត្ត​ប្រុស​អាយុ​ប្អូន​ខ្លួន មាន​ភាព​ចាស់ទុំ​ច្រើន។ ពោល គឺ​យើង​ទុក​ខ្លួន​ឯង​ជា​បង ដូចនោះ​ហើយ​មិន​អាច​បញ្ចេញ​អាកប្បកិរិយា​មិន​ល្អ ហើយ​ក៏​មិន​ចេះ​រករឿង ឬ​ធ្វើ​ឫក​ងងក់​ដូច​កូន​ក្មេង​ឡើយ ព្រោះ​មើល​ទៅ​មិន​សូវ​សម។

៣.មាន​ចិត្ត​អំណត់៖ ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​ស្រី​មាន​សង្សារ​ក្មេង​ជាង ព្រោះ​វិធី​នេះ​អាច​រក្សា​ចំណង់​ស្នេហ៍​ពួកគេ​ឲ្យ​មាន​ភាព​យូរអង្វែង​បាន។

៤.ជា​ទី​ពឹង​ពាក់​បាន៖ មនុស្ស​ប្រុស​ពិតជា​សំណាង​ខ្លាំង​ណាស់ ព្រោះ​មិត្ត​ស្រី​អាយុ​ច្រើន​ជាង​អាច​ក្លាយ​ជា​ទី​ពឹង​ពាក់​ស្នាក់អាស្រ័យ​សម្រាប់​ពួកគេ​បាន​គ្រប់​រឿង។

រូបតំណាង

៥.ចិត្ត​សន្ដាន​ចិត្ត៖ ជឿ​ទៅ​មនុស្ស​ស្រី​ដែល​មាន​សង្សារ​អាយុ​តិច​ជាង ពិតជា​ហ៊ានលះបង់ទាំង​ចិត្ត​គំនិត និង​ប្រាក់កាក់​ទៅ​លើ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​ខាង​គេត​។ មិន​តែ​ប៉ុណ្ណោះ​​នារី​ព្រម​ដាក់​ខ្លួន​គ្រប់​បែប​យ៉ាង ឲ្យតែ​សង្សារ​សប្បាយ​ចិត្ត៕

ចុចអាន៖ហេតុផល ៥ យ៉ាង​ធ្វើឲ្យ​ស្រី​តឿ​ៗ លង់​ស្នេហ៍​ប្រុស​ខ្ពស់​ៗ​ឡើង​ងប់ងុល

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម