ចង់​ឲ្យ​​សង្សារ​ចាស់​ឈឺ​ចាប់​និង​ស្ដាយ​ក្រោយ​ ស្រី​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន

  • 2017-07-20 06:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​បែក​គ្នា​ មិន​មែន​យើង​ចាំ​បាច់​ត្រូវ​តែ​អង្គុយ​យំ​ក្នុង​បន្ទប់​ទាំង​ឈឺ​ចាប់​ម្នាក់​ឯង​នោះ​ទេ ​​តែ​យើង​អាច​ជ្រើសរើស​វិធី​ដែល​​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​គេ​នឹង​ស្ដាយ​ក្រោយ​ដែល​បោះ​បង់​យើង។

១. ឲ្យ​គេ​ឃើញ​ថា​យើង​សប្បាយ​ចិត្ត​៖ ពេល​ដែល​គេ​ឃើញ​ថា​យើង​មិន​ឈឺ​ចិត្ត​ដូច​អ្វី​ដែល​គេ​ធ្លាប់​គិត​ គេ​នឹង​ភ្ញាក់​ផ្អើល​មិន​ខាន។

២ . មាន​អ្នក​ថ្មី​ដែល​ប្រសើរ​ជាង៖ អតីត​មិត្ត​ប្រុស​របស់​យើង​នឹង​​ទើស​ទាល់​មិន​ខាន​ដែល​ឃើញ​យើង​អាច​ងើប​ឈរ​ឡើង​វិញ​បាន​លឿន​ ហើយ​បង្ហាញ​គេ​​នូវ​អ្វី​ដែល​ប្រសើរ​ជាង​បែប​នេះ។

៣. គួរ​រក្សា​ទំនាក់ទំនង​ឲ្យ​នៅ​ធម្មតា​៖ ត្បិត​ថា​គេ​ក្លាយ​​ជា​​អតីត​សង្សារ​ទៅ​ហើយ​ តែ​យើង​នៅ​តែ​អាច​ញញឹម​មុខ​គេ​បាន។ វា​នឹង​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់​បំផុត។​

៤. សរសើរ​អ្នក​ផ្សេង​នៅ​ចំពោះ​មុខ​គេ៖ ជា​ពិសេស​អ្នក​ដែល​យើង​ដឹង​ថា​គេ​នឹង​ប្រច័ណ្ឌ​ដូច​ជា​មិត្តភ័ក្ដិ​ប្រុស​ៗ​យើង​ជា​ដើម។

៥. កុំ​ខ្វល់​នឹង​អ្វី​ដែល​គេ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម៖ ព្រោះ​ពេល​ខ្លះ​គេ​អាច​នឹង​បង្ហោះ​រូប​ជាមួយ​អ្នក​ផ្សេង។ បើ​យើង​មិន​ខ្វល់​គឺ​ចប់​រឿង​បាត់​ទៅ​ហើយ។

៦. តែង​ខ្លួន​ឲ្យ​ស្អាត​​ជាង​មុន៖ គេ​នឹង​កាន់​តែ​ចាប់​អារម្មណ៍​ជាមួយ​ការ​ផ្លាស់​ប្ដូរ​របស់​យើង​​នេះ ហើយ​​ចង់​ឬ​មិន​ចង់​ ភាព​​ស្ដាយ​ក្រោយ​នឹង​លេច​ឡើង​មិន​ខាន៕​​ ​

អាន៖ ហេតុផល ដែលអ្នក​អាច​មាន​ប្រៀប​លើ​សង្សារ​ចាស់​គេ​បាន

អាន៖ ការ​ពិត​ខ្ញុំ​មិន​ស្មើ​នឹង​សង្សារ​ចាស់​របស់​គេ​ផង

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម