អាហារ ៥ ប្រភេទ ស្រីៗអាចញ៉ាំបានតាមចិត្ត គ្រប់ពេលវលា គ្រប់ទីកន្លែង
- 2017-07-13 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៥ ប្រភេទ ស្រីៗអាចញ៉ាំបានតាមចិត្ត គ្រប់ពេលវលា គ្រប់ទីកន្លែង
បារម្ភខ្លាចខ្លួនឯងធាត់ពេលដែលញ៉ាំអាហារច្រើនមែនទេ? មិនមែនអាហារទាំងអស់សុទ្ធតែញ៉ាំទៅឡើងទម្ងន់ និង ធាត់ទាំងអស់នោះទេ ចំពោះអាហារខាងក្រោមនេះទោះបីជាអ្នកញ៉ាំច្រើន ក៏មិនជាបញ្ហានោះទេ មែនតែល្អថែម ៖
១. ពោតលីង ៖ ពោតលីងគឺជាអាហារមួយប្រភេទដែលអ្នកអាចញ៉ាំវាដោយមិនចាំបាច់បារម្ភថានឹងប៉ះពាល់ដល់រាងកាយរបស់អ្នកទេ។ អាហារសម្រន់សម្រាប់ការមើល "ភាពយន្ត" នេះអាចឲ្យអ្នកទទួលបានដោយរីករាយដោយមិនបារម្ភពីការឡើងទម្ងន់។
**២. ក្រូចថ្លុង ៖** ជួយធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថិរភាព។ ម្យ៉ាងទៀត វាមានវីតាមីន C ហើយដោយសារវាមានសារធាតុកាឡូរីទាបដែលអាចជួយការបន្ថយជាតិខ្លាញ់ជុំវិញចង្កេះរបស់អ្នកទៀតផង។
៣. ផ្លែក្រូច ៖ គឺជាផ្លែឈើដែលឆ្ងាញ់បំផុត ហើយត្រូវបានគេស្គាល់ថាវាមានវីតាមីន C ល្អបំផុតសម្រាប់ស្បែក និង ជួយកាត់បន្ថយកូលេស្តេរ៉ុលដែលមាននៅក្នុងខ្លួន។
៤. ត្រសក់ស្រូវ ៖ វានឹងជួយបំពេញបន្ថែមជាតិស្ករដែលខ្វះនៅក្នុងខ្លួនរបស់អ្នកដែលមានបណ្ដាលឲ្យលើសជាតិស្ករ ឬ ធាត់នោះទ។ វាមានផ្ទុកជាងពាក់កណ្ដាលនៃវីតាមីន A និង C ដែលត្រូវបានគេណែនាំឲ្យញ៉ាំជារៀងរាល់ថ្ងៃផងដែរ។
៥. ស៊ុតពណ៌ស ៖ អ្នកអាចញ៉ាំស៊ុតផ្នែកសបានក្នុងបរិមាណដ៏ច្រើន។ វាមានប្រយោជន៍សម្រាប់អ្នកដែលពិបាកក្នុងការតមអាហារ។ អ្នកអាចលាយវាជាមួយប៉េងប៉ោះមួយចំនួនដែលធ្វើឲ្យអ្នកមានសុខភាពល្អបំផុត។
ចង់ញ៉ាំមួយណាក៏ញ៉ាំទៅ កុំភ័យថាធាត់ អត់ធាត់សោះហ្មង៕
ចុចអាន៖ញុំាអាហារប៉ុន្មានប្រភេទនេះ អាចធ្វើឲ្យឡើងទម្ងន់បាន