រឿង​មួយ​ចំនួន​ដែល​ស្រី​ៗ​គួរ​ដឹង​បើ​ចង់​សាក់​រូប

  • 2017-07-19 08:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​សាក់​អាច​ជា​គ្រឿង​លម្អ​មួយ​ពេញ​និយម​សម្រាប់​យុវវ័យ​ដែល​ចង់​លេង​ស្ទីល​ប្លែក​ៗ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ មាន​រឿង​មួយ​ចំនួន​ដែល​អ្នកគួរ​ពិចារណា​មុន​ពេល​សម្រេច​ចិត្ត​សាក់​រូប៖

១. ធ្វើ​ការ​ស្រាវជ្រាវ​ជាមុន៖ ស្វែង​រក​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ពី​ហាង​ដែល​យើង​ចង់​ទៅ​សាក់​ និង​អ្នក​ជំនាញ​សាក់​រូប​ជា​ដើម។ ​គួរ​កុំ​ខ្លាច​នឹង​ចំណាយ​ពេល​ស្វែង​រក​ឲ្យ​បាន​ល្អិត​ល្អន់​អី។

២. ចំណាយ​ពេល​ទៅ​សួរ​នាំ​នៅ​ហាង​នោះ​ផ្ទាល់​៖ បន្ទាប់​ពី​​រក​​បាន​ព័ត៌មាន​​ហើយ​គឺ​ត្រូវ​ទៅ​ដោយ​ផ្ទាល់​ដើម្បី​មើល​ថា​​ហាង​នោះ​មាន​អនាម័យ​ទេ​ ​អ្នក​សាក់​នោះ​​​មាន​ជំនាញ​ទេ​ ហើយ​​​តម្លៃ​វិញ​យ៉ាង​ណា។ កុំ​ខ្លាច​នឹង​ដើរ​មើល​ឲ្យ​បាន​ច្រើន​ហាង​សិន​ចាំ​សម្រេច​ចិត្ត។

៣. ធ្វើ​ការ​ណាត់​ជួប៖ ជា​ពិសេស​សម្រាប់​អ្នក​ដែល​សាក់​ដំបូង។ ខាង​អ្នក​សាក​រូប​នឹង​ពិភាក្សា​ ហើយ​​ឲ្យ​ពេល​យើង​ពិចារណា​ម្ដង​ទៀត​មុន​ចាប់​ផ្ដើម​សាក់។

៤. ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថាអ្នក​​​​ពិត​ជា​ចង់​បាន​វា​៖ ​ព្រោះ​វា​នឹង​ជាប់​ខ្លួន​យើង​មួយ​ជីវិត។ ម្យ៉ាង​ទៀត​ អ្នក​ក៏​ត្រូវ​សួរ​ខ្លួន​ឯង​ដែរ​ថា តើវា​ប៉ះ​ពាល់​នៅ​កន្លែង​ធ្វើ​ការ​ទេ?

៥. គួរ​យក​ស្នាម​សាក់​ដែល​យើង​ចង់​បាន​ទៅ​បង្ហាញ​អ្នក​សាក់៖ ព្រោះ​បើ​យើង​ចេះ​តែ​រៀប​រាប់​ព្រាវ​ៗ​​នោះ​ លទ្ធផល​ចេញ​មក​អាច​ខក​ចិត្ត​។

៦. ​វា​ឈឺ៖ ប៉ុន្តែ​ការ​ឈឺ​ចាប់​​អាច​ខុស​គ្នា​ទៅ​តាម​ផ្នែក​ផ្សេង​ៗ​លើ​​រាង​កាយ​​របស់​យើង។

៧. វា​នឹង​ជាប់​រហូត៖ ពិត​ណាស់​ថា​អ្នក​អាច​នឹង​លុប​វា​នៅ​ពេល​ក្រោយ​ តែ​អ្នក​នឹង​ត្រូវ​ចំណាយ​ច្រើន​ ឈឺ​ចាប់​ខ្លាំង​ ហើយ​មិន​អាច​ស្អាត​ដូច​ដើម​ទៀត​ផង។ យល់​ល្អ​អ្នក​គួរ​ចាក់​សាក់​បណ្ដោះ​អាសន្ន​សិន​ដើម្បី​មើល​ថា​អ្នក​ពេញ​ចិត្ត​វា​ទេ។

៨. ធ្វើ​តាម​ការ​ណែ​នាំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ទាប់​ពី​សាក់​ហើយ៖ ឧទាហរណ៍​ស្នាម​សាក់​ថ្មី​ៗ​មិន​ត្រូវ​ឲ្យ​ប៉ះ​​ពន្លឺ​ថ្ងៃ​ ឬ​ប៉ះ​នឹង​ទឹក​សមុទ្រ​ទេ៕

អាន៖ នេះ​ជា​ចំណុច​ដែល​មិត្តភ័ក្ដិ​ស្រីៗ​យើង​​ល្អ​ជាង​មិត្ត​ប្រុស

អាន៖ គន្លឹះ​មួយ​ដែល​ធ្វើ​ឲ្យ​រូប​ថត​សម្រាប់​បង្ហោះ​ Facebook ​របស់​អ្នក​មើល​ទៅ​ស្អាត

ប្រភព៖ thelist ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម