នេះ​ជា​ចំណុច​ដែល​មិត្តភ័ក្ដិ​ស្រីៗ​យើង​​ល្អ​ជាង​មិត្ត​ប្រុស

  • 2017-07-19 04:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ យើង​នៅ​តែ​អាច​ងើប​ឈរ​ និង​ដើរ​ទៅ​មុខ​ជា​និច្ច​ដរាប​ណា​យើង​មាន​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​នៅ​ក្បែរ​ ​ចាំ​គាំ​ទ្រ​ និង​លើក​ទឹក​ចិត្ត​។ ចំណែក​មិត្ត​ប្រុស​វិញ​ អ្នក​ខ្លះ​ចូល​មក​ក្នុង​ជីវិត​យើង​ហើយ​ក៏​ចេញ​ទៅ​វិញ​ ឯ​អ្នក​ខ្លះ​ទៀត​ត្បិត​ថា​នៅ​បាន​យូរ​ប៉ុន្តែ​នៅ​តែ​មិន​អាច​ប្រដូច​ទៅ​នឹង​​ចំណង​មិត្តភាព​ដែល​យើង​បាន​សាង​ជាមួយ​មិត្ត​ជិត​ស្និទ្ធ៖

១.​ មិន​ចាំ​បាច់​អៀនខ្មាស៖ មិន​ថា​និយាយ​រឿង​អ្វី​គឺ​និយាយ​អស់​ពី​ចិត្ត​តែ​ម្ដង​​មិន​ចាំ​បាច់​ត្រូវ​លាក់បាំង​ ។ តែ​បើ​​ធ្វើ​បែប​នេះ​ជាមួយ​មិត្ត​ប្រុស​គឺ​មិន​ងាយ​ប៉ុន្មាន​ទេ។

២. ពួក​គេ​អាច​ឲ្យ​ដំបូន្មាន​ល្អ​ៗ​ដល់​យើង៖ តើ​អ្នក​មាន​ដែល​កត់​ចំណាំ​ទេ​ថា​ដំបូន្មាន​ដែល​ល្អ​ច្រើន​ចេញ​ពី​មិត្ត​ជិតដិត​ ឬ​ពី​បង​ប្អូន​ជិតដិត​របស់​យើង​​ជា​ជាង​ពី​មិត្ត​ប្រុស​ព្រោះ​ពួក​គេ​ដឹង​ពី​យើង​ច្រើន។

៣. ចាំ​សូម្បី​រឿង​តូច​តាច​របស់​យើង៖ សូម្បី​រឿង​មិន​សូវ​សំខាន់​​ប៉ុណ្ណា​ក៏​​មិត្ត​ល្អ​មិន​ដែល​ភ្លេច​ដែរ​រាប់​តាំង​ពី​កាហ្វេ​ដែល​យើង​ចូលចិត្ត​ រឿង​សំណព្វចិត្ត​ ឬ​ Crush ដែល​យើង​ធ្លាប់​មាន​ជា​ដើម។ ចំណែក​មិត្ត​ប្រុស​វិញ​ គេ​ប្រហែល​ចាំ​តែ​រឿង​ធំដុំ​ប៉ុណ្ណោះ។

៤. ចូលចិត្ត​អ្វី​ៗ​ដូច​គ្នា៖ នេះ​គឺ​ជា​ហេតុ​ផល​សំខាន់​ដែល​​យើង​អាច​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​បាន។

៥. ពួក​គេ​អាច​អភ័យ​ទោស​ឲ្យ​យើង​៖ ទោះ​បី​ជា​មាន​រឿង​មិន​ត្រូវ​គ្នា ​​តែ​ឱកាស​ដែល​មិត្ត​ល្អ​​​បែរ​ខ្នង​ចេញ​ពី​​យើង​គឺ​មាន​តិច​ណាស់។ ចំពោះ​មិត្ត​ប្រុស​វិញ​ វា​អាច​ជា​រឿង​ពិបាក​បន្តិច​ហើយ៕

អាន៖ សញ្ញា​ដែល​បញ្ជាក់​ថា​មិត្តភាព​អ្នក​ដល់​ទី​បញ្ចប់​ហើយ

អាន៖ ការពិត​ទាំង​ ៧ ដែល​ស្ត្រី​គួរ​រៀន​មុន​ចូល​ដល់​អាយុ​ ៣០

ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith