គន្លឹះមួយដែលធ្វើឲ្យរូបថតសម្រាប់បង្ហោះ Facebook របស់អ្នកមើលទៅស្អាត
- 2017-07-17 09:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះមួយដែលធ្វើឲ្យរូបថតសម្រាប់បង្ហោះ Facebook របស់អ្នកមើលទៅស្អាត
ថតរូបសម្រាប់បង្ហោះក្នុង Facebook ឬ Instagramគឺគ្មានអ្វីពិបាកទេព្រោះវាចំណាយពេលខ្លីប៉ុណ្ណោះ ប៉ុន្តែ តើរូបថតដែលអ្នកបង្ហោះនោះថតបានស្អាតដែរទេ? តើអ្នកមើលទៅមានរាងស្អាតទេ?
មានគន្លឹះច្រើនណាស់សម្រាប់ថតរូបឲ្យស្អាតប៉ុន្តែមានចំណុចសំខាន់មួយដែលអ្នកជំនាញបានណែនាំ ហើយវាត្រូវគ្រប់កាលៈទេសៈតែម្ដង។ ចំណុចនោះគឺត្រូវដាក់កាមេរ៉ាឲ្យទាបពេលថត (ប៉ុន្តែមិនចាំបាច់ប្រើពេល Selfie ទេ)។
ហេតុអ្វីបានជាត្រូវដាក់កាមេរ៉ាឲ្យទាប? ចម្លើយងាយមួយគឺថាវានឹងជួយយើងឲ្យមើលទៅខ្ពស់ដោយសារតែឃើញមួយតួខ្លួន និងមានជ្រុងថតស្អាត។ បើសិនដាក់កាមេរ៉ាខ្ពស់ពេក យើងនឹងមើលទៅកន្តឿមិនខាន។
ដូចនេះស្រីៗកុំភ្លេចគន្លឹះសំខាន់នេះឲ្យសោះ។ ធ្វើតាមនេះធានាថារូបថតដែលអ្នកបង្ហោះក្រោយៗនឹងមានអ្នក Like និង Comment ច្រើនមិនខាន៕
អាន៖ ស្ត្រីម្នាក់ថត Selfie ខុសបច្ចេកទេស អាចខាតបង់ប្រាក់ ២០ ម៉ឺនដុល្លារ
អាន៖ គន្លឹះ ៥ យ៉ាង ស្រីៗអាចអភិវឌ្ឍខ្លួនឲ្យពូកែនៅកន្លែងការងារ