ចង់​ស្រឡាញ់​ Crush ឲ្យ​បាន​សម្រេច​ សាក​វិធី​ទាំង​ ៦ នេះ​​​ទៅ

  • 2017-07-19 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្នក​ណា​ចៀស​រួច​ពី​រឿង​ស្រឡាញ់​គេ​នោះ​ទេ មិន​ថា​មនុស្ស​ប្រុស​ ឬក៏​មនុស្ស​ស្រី សុទ្ធ​តែ​ធ្លាប់​យល់​ពី​អារម្មណ៍​នេះ​ហើយ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​ចិត្ត​លួច​ស្រឡាញ់ អ្នក​ណា​ម្នាក់​ ហើយ​ចង់​ជោគជ័យ​នោះ គួរ​តែ​សាក​នូវ​វិធិ​ខាង​ក្រោម​នេះ៖ ​

១. ចេះ​ទប់​អារម្មណ៍​ខ្លួន​ឯង ៖ ទោះ​លង់​ស្រឡាញ់​គេ​ប៉ុណ្ណា​ក៏​ដោយ​ក៏​ត្រូវ​ចេះ​ទប់​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ដែរ មិន​ត្រូវ​ធ្វើ​ខ្លួន​ទោរទន់​ទៅ​​រក​គេ​រហូត​ឲ្យ​គេ​ដឹង​ចិត្ត និង ធុញ​ទ្រាន់​នោះ​ទេ។

រូបតំំណាង

**២. ហ៊ាន​ បង្កើត​ឱកាសនិយាយ​ជាមួយ​គេ​ធម្មតា ៖** កុំ​ខ្លាច​គេ ព្រោះ​គេ​មិន​មែន​ខ្លា​ទេ ដូច្នេះ​បើ​មាន​អី​ត្រូវ​និយាយ​ និយាយ​ដូច​ធម្មតា​ទៅ កុំ​នៅ​ទាក់​ទើរ​នាំ​ឲ្យ​គេ​សង្ស័យ។

៣. ត្រូវ​ចេះ​និយាយ​​ឲ្យ​​មាន​ការ​ប្រទាក់​ក្រឡា​គ្នា ៖ អ្នក​ត្រូវ​មាន​ពាក្យ​និយាយ​ជាមួយ​គាត់​ឲ្យ​បាន​ទាក់​ក្រឡា​គ្នា កុំ​មួយ​ម៉ាត់​ទៅ​មួយ​ម៉ាត់​មក ហើយ​ត្រូវ​ចេះ​និយាយ​​ពាក្យ​ណា​ដែល​អាច​ឲ្យ​គាត់​ចង់​បន្ត​និយាយ​ទៀត។

៤. មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​គេ ៖ ត្រូវ​ឲ្យ​គេមាន​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​ដែល​គេចង់​យក​ឈ្នះ ឲ្យ​គេមាន​អារម្មណ៍​ថា​អ្នក​ពិសេស​ក្នុង​ការ​ធ្វើ​ឲ្យ​គេចាប់​អារម្មណ៍​ដោយ​ការ​ប្រកួត​ប្រជែង និង ការ​ប្រឹង​ប្រែង​។

រូបតំំណាង

៥. យក​ចិត្ត​ទុក​ដាក់​គេដោយ​ប្រយោល ៖ កុំ​សូវ​បង្ហាញ​ឲ្យ​គេឃើញ​ត្រង់​ៗ​ពេក​ថា​អ្នក​ខ្វល់ខ្វាយ យក​ចិត្ត​ទុក​ដាក់​ជាមួយ​គេខ្លាំង គ្រាន់​តែ​សួរ ឬ អាច​ទិញ​អាហារ ភេសជ្ជៈ​ដែល​គេ​ចូល​ចិត្ត​ឲ្យ​គេម្ដង​ម្កាល​ទៅ​បាន​ហើយ។

៦. រៀប​ចំ​ខ្លួន​ឲ្យ​បាន​ស្អាត​បាត ៖ ការ​រៀប​ចំ​ខ្លួន​ត្រូវ​តែ​មាន​ជានិច្ច​ទោះ​អ្នក​មាន Crush ឬ គ្មាន​ក៏​ដោយ ហើយ​រឹត​តែ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ស្អាត​នៅ​ពេល​ដែល​មាន​ឱកាស​ជួប​ Crush ម្ដង​ៗ ដើម្បី​ឲ្យ​គេមើល​មក​ថា​យើង​ជា​មនុស្ស​ស្រី​ដែល​ស្រឡាញ់​ខ្លួន​ និង មាន​ភាព​ស្រស់​ស្អាត។

រូបតំណាង

៧. រក​ឱកាស​ណា​មួយ​ល្អ​ប្រាប់​ពី​អារម្មណ៍​អ្នក​ចំពោះ​គេ ៖ ប្រហែល​ជា​អ្នក​គិត​ថា​ជា​រឿង​មួយ​​ដែល​ខ្មាស​គេ តែ​អ្នក​ត្រូវ​ដឹង​ថា​ អ្នក​បាន​ចំណាយ​ពេល​មើល​ពី​គេ និង ស្គាល់​គេ​សមល្មម​ដែរ​ហើយ ណា​មួយ​អ្នក​គ្រាន់​តែ​សម្ដែង​ភាព​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ គ្មាន​អី​ត្រូវ​ខុស គ្មាន​អី​ត្រូវ​ខ្លាច​នោះ​ទេ។

មិន​សាក​មិន​ដឹង​ទេ អីចឹង​គួរ​តែ​សាក​មើល​ទៅ​!​

ចុចអាន៖មូលហេតុ​ដែលធ្វើឲ្យ​មនុស្ស​ប្រុស ចូលចិត្ត​សម្គាល់​ទម្លាប់ ៧ យ៉ាង​របស់​ស្រី​ៗ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម