មូលហេតុ​ដែលធ្វើឲ្យ​មនុស្ស​ប្រុស ចូលចិត្ត​សម្គាល់​ទម្លាប់ ៧ យ៉ាង​របស់​ស្រី​ៗ

  • 2017-07-17 07:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ជា​មិត្តភ័ក្ដិ,សង្សារ ឬ​គូ​ដណ្ដឹង​ទេ ប្រុស​ៗ​តែងតែ​មើល​ពី​ចំណុច​ទាំង ៨ របស់​មនុស្ស​ស្រី ព្រោះ​នេះ​ជា​ទម្លាប់​របស់​ពួកគេ​ទៅ​ហើយ។ តើ​គេ​កត់សម្គាល់​ចំណុច​​ទាំង​នោះ​ ដើម្បី​​អ្វី​ទៅ៖

១.ការ​ញ៉ាំ

សម្រាប់​មនុស្ស​ស្រី​ពេល​ឃើញ​អាហារ​ខ្លួន​ចង់​បរិភោគ​ហើយ​នោះ មិន​បាន​គិត​អ្វី​វែងឆ្ងាយ​ទេ គឺ​គិតតែ​ពី​ញ៉ាំ​ៗ តាម​បែប​ធម្មជាតិ​ដែល​មាន​ស្រាប់។ ប៉ុន្តែ​បុរស​គេ​មិន​បាន​គិត​ពី​រឿង​ធម្មជាតិ ឬ​សម្ដែង​ឡើយ​តែ​គេ​នឹង​សម្គាល់ ហើយ​សម្លឹង​មើល​យើង​ញ៉ាំ​រហូត ព្រោះ​ដើម្បី​ដឹង​ថា​យើង​ចូលចិត្ត​ញ៉ាំ​អាហារ​បែប​ណា។

រូបតំណាង

**២.ការ makeup**

បើ​យើង​ផាត់​មុខ​ស្រាល​ៗ​បែប​ធម្មជាតិ គេ​ក៏​ចំណាំ ហើយ​បើ​យើង​ផាត់​ក្រាស់​ៗ​វិញ​គេ​រឹតតែ​ចំណំាំ​ទៅ​ទៀត។ ព្រោះ​គេ​នឹង​ប៉ាន់ប្រមាណ​ថា​ក្នុង​ពេល​ជួប​គ្នា​ម្ដង​ៗ តើ​យើង​ត្រូវ​ចំណាយ​ពេល​លើ​ការ​តុបតែង​ខ្លួន​នេះ​ប៉ុន្មាន ទាំង​ពេលវេលា និង​ថវិកា។

៣.ប្រភេទ​ភេសជ្ជៈ

ពេល​ជួប​គ្នា​ម្ដង​ៗ​គេ​តែង​សម្គាល់​ពី​របៀបរបប​យើង​ជានិច្ច រាប់​ទាំង​អាហារ និង​ភេសជ្ជៈ ហើយ​បើ​រាល់​លើក​យើង​តែង​កុម្ម៉ង់​ស្រា ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុល នោះ​គេ​នឹង​គិត​ថា យើង​ជា​មនុស្ស​ស្រី​ញៀន​​នឹង​របស់​អស់​ទាំងនោះ។

៤.ពណ៌​សំលៀកបំពាក់

ប្រសិនបើ​ជួប​គ្នា​រាល់​លើក​ស្រី​ៗ​ចូលចិត្ត​ស្លៀក​សំលៀកបំពាក់​ពណ៌​ដដែល​ៗ ឬ​មាន​តែ​ពីរ-បី ពណ៌ គេ​ដឹង​នឹង​ភ្លាម។ ជាពិសេស​ប្រុស​ៗអាច​នឹង​ទិញ​វត្ថុ​​អនុស្សាវរីយ​ណា​ដែល​មាន​ពណ៌​ដូច​ខោអាវ​ជូន​យើង​ក៏​មាន។

៥.ស្នាម​ញញឹម

បុរស​ចូលចិត្ត​សង្កេត​មើល​ស្នាម​ញញឹម​របស់​មនុស្ស​ស្រី​ណាស់។ ព្រោះ​គេ​នឹង​ដឹង​ថា យើង​ជា​នារី​ដែល​មាន​ភាព​ស្រស់​ស្រាយ​ជានិច្ច តាមរយៈ​ស្នាមញញឹម​នេះ​ឯង។

៦.តន្ត្រី

នៅ​ហាង​ដែល​ជា​កន្លែង​ណាត់​គ្នា​ប្រាកដជា​មាន​ភ្លេង​កំដរ​អារម្មណ៍​ជា​មិន​ខាន ហើយ​បើ​យើង​ច្រៀង​តាម​គេ​ដឹង​ភ្លាម។ ដូចនេះ​បើ​លើកក្រោយ​ពេល​ឮ​ភ្លេង​នេះ​ទៀត គេ​នឹង​និយាយ​ថា​នេះ​ជា​បទ​សំណព្វ​ចិត្ត​យើង។

៧.បញ្ហា​ដែល​ធ្វើឲ្យ​យើង​ភ័យ​ខ្លាច

ពេល​នៅ​ជិត​គ្នា​យូរ​ៗ​មនុស្ស​ប្រុស​ប្រាកដជា​ដឹង​ថា​របស់ ឬ​សត្វ​អ្វី​ដែល​ធ្វើឲ្យ​យើង​ភ័យខ្លាច។ ដូចនេះ​ពេល​ជួប​រឿង​អស់​ទាំងនោះ​លើកក្រោយ គេ​នឹង​ព្យាយាម​យក​វា​ទៅ​ឲ្យ​ឆ្ងាយ​ពី​យើង​ជា​មិន​ខាន៕

រូបតំណាង

ចុចអាន៖៥ តិចនិក​សម្រាប់​ស្រីៗ ពេលស្រឡាញ់​គេខ្លាំង​ តែ​មិន​ឲ្យ​គេដឹង​ចិត្ត

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម