សញ្ញា​ដែល​បញ្ជាក់​ថា​មិត្តភាព​អ្នក​ដល់​ទី​បញ្ចប់​ហើយ

  • 2017-07-18 08:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តភ័ក្ដិ​! គេ​ចូល​មក​ហើយ​គេ​ក៏​អាច​ចេញ​ទៅ​វិញ។ វា​ជា​រឿង​សំខាន់​ដែល​យើង​គួរ​ដឹង​ថា​មិត្តភាព​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ណា។ តើ​វា​ដល់​ទី​បញ្ចប់​ហើយ​មែន​ទេ?

១. ការ​និយាយ​គ្នា​លេង​រីករាយ​ដូច​មុន៖ គ្មាន​ទៀត​ឡើយ​ការ​និយាយ​​រឿង​ក្នុង​ចិត្ត​ដូច​មុន។ អ្វី​ៗ​គឺ​ជា​រឿង​អតីតកាល​អស់​ទៅ​ហើយ។

២. គេ​មិន​អបអរ​និង​ជោគជ័យ​របស់​យើង​ទៀត​ទេ៖​ តាម​ពិត​ទៅ​មិត្ត​ល្អ​គឺ​ដូច​ជា​ក្រុម​គ្រួសារ​តែ​មួយ​អញ្ចឹង​។ មិន​ថា​មាន​អ្វី​កើត​ឡើង​ ល្អ​ ឬ​អាក្រក់​គឺ​គួរ​មាន​មុខ​ជា​និច្ច។

៣. ចាប់​ផ្ដើម​មាន​ជម្រើស​ផ្លូវ​ដើរ​ផ្សេង​គ្នា៖ ឧទាហរណ៍​ថា​មិត្ត​យើង​គេ​ចាប់​ផ្ដើម​រាប់​អាន​មិត្ត​ថ្មី​ដែល​ចូលចិត្ត​ផឹក​ស្រា​ខណៈ​យើង​មិន​ចេះ​ផឹក។ ក្នុង​កាលៈទេសៈ​បែប​នេះ​ តិច​ឬ ច្រើន​គឺ​មិន​អាច​ដើរ​ចូល​គ្នា​ទៀត​ទេ។​

៤. លែង​ចំណាយ​ពេល​ជាមួយ​គ្នា​ទៀត៖ នេះ​ប្រហែល​ជា​បញ្ហា​ដ៏​ធំ​បំផុត​ដែល​ធ្វើ​ឲ្យ​មិត្ត​ភាព​បែក​បាក់។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ម្នាក់​ៗ​កាន់​តែ​រវល់​រាង​ខ្លួន​រហូត​រក​ពេល​ជួប​គ្នា​លែង​បាន។

៥. នៅ​ឃើញ​គ្នា​តែ​តាម​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ៖ គ្មាន​ទៀត​ទេ​ពេល​ជួប​មុខ​គ្នា​ ឬ​ ​ដើរ​លេង​ជាមួយ​គ្នា​ គឺ​បាន​ត្រឹម​ Like និង​ Comment ​ប៉ុណ្ណោះ៕

អាន៖ សញ្ញា ១០​យ៉ាង ដែល​បង្ហាញ​​ថា​អ្នក​នឹង​ជោគជ័យ​នៅ​ថ្ងៃ​អនាគត

អាន៖ គន្លឹះ​ ៥ យ៉ាង ស្រី​ៗ​អាច​អភិវឌ្ឍខ្លួន​ឲ្យ​ពូកែ​នៅ​កន្លែង​ការងារ​

ប្រភព៖ enkirelations ប្រែ​សម្រួល៖ Chhai Yarith