ការពិតទាំង ៧ ដែលស្ត្រីគួររៀនមុនចូលដល់អាយុ ៣០
- 2017-07-17 04:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតទាំង ៧ ដែលស្ត្រីគួររៀនមុនចូលដល់អាយុ ៣០
តើអ្នកកំពុងស្ថិតក្នុងវ័យ២០ឆ្នាំងជាងមែនទេ? តើអ្នកបានត្រៀមអ្វីខ្លះហើយមុនពេលចូលដល់អាយុ ៣០? តាមពិតទៅមានរឿងច្រើនណាស់ដែលយើងត្រូវដឹងមុនចូលដល់វ័យ ៣០ ដើម្បីឲ្យជីវិតកាន់តែប្រសើរឡើង៖
១. យើងមិនអាចគ្រប់គ្រងអ្នកផ្សេងទេ៖ អ្វីដែលយើងអាចធ្វើបានគឺគ្រប់គ្រងជីវិតខ្លួនឯង និងធ្វើឲ្យវាប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កុំរំពឹងចង់កែប្រែអ្នកផ្សេងអីព្រោះវាជាការព្យាយាមឥតប្រយោជន៍ទេ។
២. រៀនអភ័យទោស៖ ព្រោះការខឹងសម្បារ និងការគិតច្រើនគ្មាននាំអ្វីមានប្រយោជន៍មកយើងទេ។
៣. ព្រាងផ្លូវដែលយើងចង់ដើរក្នុងជីវិតឲ្យហើយ៖ បើគ្មានការគិតមុនទេ ជោគជ័យក៏មិនអាចទៅរួចដែរ។
៤. គ្មាននរណាស្រឡាញ់យើងជាងយើងខ្លួនឯងទេ៖ មិត្តភ័ក្ដិអាចចូលក្នុងជីវិតយើង ហើយក៏អាចចាកចេញទៅវិញ។ អ្វីដែលយើងអាចធ្វើបានគឺស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ។
៥. កុំឈ្លក់វង្វេងនឹងតារាដែលជា Idol ខ្លាំងពេក៖ អ្វីដែលយើងគួរចំណាយពេលគឺ គ្រួសារ បងប្អូន និងមនុស្សជាទីស្រឡាញ់របស់យើង។
៦. ការបារម្ភច្រើនគ្មានបានអ្វីទេ៖ យើងប្រហែលខ្លាចអត់លុយចាយ ឬខ្លាចសង្សារបែកចិត្តជាដើម ប៉ុន្តែការគិតគ្មានអ្វីប្រសើរឡើងទេបើយើងមិនធ្វើអ្វីមួយនោះ។ ត្រូវរកដំណោះស្រាយទើបជាការប្រសើរ។
៧. វាមិនយឺតពេលទេក្នុងការស្វែងយល់ពីខ្លួនឯង៖ ពេលខ្លះយើងក៏មិនយល់ថាខ្លួនឯងចង់បានអ្វី ឬត្រូវធ្វើអ្វី។ ទោះយ៉ាងណាកុំអស់សង្ឃឹមឲ្យសោះ ត្រូវព្យាយាមស្វែងយល់ពីខ្លួនឯងបន្តទៀតដើម្បីឲ្យជីវិតយើងដើរលើផ្លូវត្រូវ៕
អាន៖ សញ្ញា ១០យ៉ាង ដែលបង្ហាញថាអ្នកនឹងជោគជ័យនៅថ្ងៃអនាគត
អាន៖ គន្លឹះ ៥ យ៉ាង ស្រីៗអាចអភិវឌ្ឍខ្លួនឲ្យពូកែនៅកន្លែងការងារ