គន្លឹះ​ ៥ យ៉ាង ស្រី​ៗ​អាច​អភិវឌ្ឍខ្លួន​ឲ្យ​ពូកែ​នៅ​កន្លែង​ការងារ​

  • 2017-07-14 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ក្លាយ​ខ្លួន​ជា​អ្នក​លេច​ធ្លោ​ម្នាក់​នៅ​កន្លែង​ធ្វើ​ការ? ប្រាកដ​ណាស់​ថា​វា​ទាមទារ​ឲ្យ​យើង​ចាំ​បាច់​ត្រូវ​​ចេះ​វិវត្ត​​ខ្លួន​ដោយ​ផ្អែក​លើ​ចំណុច​ជា​ច្រើន៖

១. បង្កើត​ភាព​លេច​ធ្លោ៖ មិន​មាន​ស្ត្រី​ច្រើន​ទេ​ដែល​​អាច​សម្រេច​វា​បាន។ អ្នក​ចាំ​បាច់​ត្រូវ​សាង​វា​ឡើង​បន្តិច​ៗ​ម្ដង​រាប់​តាំង​ពី​ការ​ហ៊ាន​បញ្ចេញ​គំនិត​នៅ​កន្លែង​ការងារ​ ឬ​ ពេល​ប្រជុំ ហ៊ាន​សម្រេច​ចិត្ត​ ឬ និយាយ​ទៅ​កាន់​អ្នក​រួម​ការងារ​ឲ្យ​បាន​ច្រើន​ជាង​មុន​ជាដើម។​

២. មាន​ទំនុក​ចិត្ត​៖ ព្យាយាម​រក​ឲ្យ​ឃើញ​នូវ​ចំណុច​ខ្លាំង​របស់​ខ្លួន​ និង​ប្រើ​វា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។

៣. សាង​ទំនាក់ទំនង៖ ព្រោះ​វា​សំខាន់​អាច​កំណត់​ភាព​ជោគជ័យ​របស់​យើង​បាន។ ត្រូវ​ចេះ​ទាក់ទង​ និង​សាង​ទំនុក​ចិត្ត​ជាមួយ​អ្នក​រួម​ការងារ​ឲ្យ​ដូច​ជា​បង​ប្អូន​អញ្ចឹង។

៤. បង្កើត​គម្រោង៖ តើ​អ្នក​ចង់​សម្រេច​អ្វី​នៅ​រយៈ​ពេល​ ៥​ខែ​ ១​ឆ្នាំ ឬ​ ៥​ ឆ្នាំ​ទៅ​មុខ។ ធ្វើ​គម្រោង​ឲ្យ​ច្បាស់​លាស់​ដើម្បី​ឲ្យ​យើង​ដឹង​ថា​យើង​ត្រូវ​ទៅ​ណា។

៥. មាន​ភាព​ដឹង​នាំ​ក្នុង​ខ្លួន៖ អ្វី​ដែល​អ្នក​ត្រូវ​ចាំ​គឺ​ថា​ជំនាញ​ដឹង​នាំ​មិន​មែន​​​កើត​មក​មាន​ស្រាប់​ទេ​ តែ​វា​ជា​អ្វី​ដែល​យើង​អាច​រៀន​បាន។ ត្រូវ​បណ្ដុះ​ស្មារតី​ដឹង​នាំ​ឲ្យ​មាន​ក្នុង​ខ្លួន​ជានិច្ច៕

អាន៖ ៧​យ៉ាង​ ​អ្នក​​អត់​គូ​​អាច​ធ្វើ​បាន​ដើម្បី​​​​រក​​សេចក្ដី​សុខ​​ឲ្យ​ខ្លួន​ឯង

អាន៖ រឿង ៦ យ៉ាង​សំខាន់​ៗ ​មនុស្ស​ស្រី​គួរ​ធ្វើ​ឲ្យ​បាន​សិន ចាំ​យក​ប្ដី

ប្រភព៖ Elle ប្រែ​សម្រួល៖ Chhai Yarith