ញុំាអាហារប៉ុន្មានប្រភេទនេះ អាចធ្វើឲ្យឡើងទម្ងន់បាន
- 2017-07-12 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញុំាអាហារប៉ុន្មានប្រភេទនេះ អាចធ្វើឲ្យឡើងទម្ងន់បាន
កន្លងមក Kanha ធ្លាប់បានបង្ហាញលោកអ្នក ពីប្រភេទអាហារ ដែលអាចជួយក្នុងការសម្រកទម្ងន់បាន។ ប៉ុន្តែពេលនេះ យើងសូមចែករំលែកនូវប្រភេទអាហារ សម្រាប់អ្នកដែលចង់ឡើងទម្ងន់វិញ ព្រោះថាមនុស្សស្រី ដែលស្គមខ្លាំងពេក ក៏មើលទៅដូចជាមិនសូវមានសុខភាពល្អប៉ុន្មានដែរ។ អញ្ចឹង លោកអ្នកដែលចង់មានសាច់ជាងមុន គួរតែញុំានូវរបបអាហារទាំងនេះ៖
១. បាយ ៖ បាយមានជាតិប្រូតេអ៊ីនខ្ពស់ ដើម្បីផ្តល់ថាមពលដល់រាងកាយ។ សម្រាប់អ្នកចង់ធាត់បន្តិច មិនគួររំលងការញុំាបាយ ៣ពេលជារៀងរាល់ថ្ងៃនោះទេ។
២. បឺរជាតិសណ្តែកដី ៖ បឺរ ក៏មានជាតិប្រូតេអ៊ីន ដែលជួយជំនួយស្បែក ព្រមទាំងធ្វើឲ្យប្រព័ន្ធរាងកាយដំណើរការបានល្អ។
៣. សាច់មាន់ (ផ្នែកសាច់) ៖ វាមានជាតិទ្រទ្រង់រាងកាយខ្ពស់ ដែលជួយឲ្យអ្នកអាចឡើងទម្ងន់ប្រកបដោយសុខភាពល្អ។
៤. ផ្លែចេក ៖ ការពិតផ្លែចេក អាចជួយទាំងសម្រាប់អ្នកចង់សម្រកទម្ងន់ និងឡើងទម្ងន់។ ការញុំាចេក ក្រោយពេលញុំាអាហារហើយ អាចធ្វើឲ្យឡើងទម្ងន់បាន។
៥. ឈីស ៖ ឈីស មានជាតិខ្លាញ់ ប៉ុន្តែវាមិនធ្វើឲ្យប៉ះពាល់សុខភាពនោះទេ។ ការប្រើប្រាស់ឈីសក្នុងម្ហូបអាហារ ល្អជាងការប្រើខ្លាញ់ ព្រោះវាមិនអាចធ្វើឲ្យអ្នកធាត់ជ្រុលនោះទេ។
៦. ត្រី Tuna ៖ ត្រីប្រភេទនេះ ជួយឲ្យអ្នកញុំាមានសុខភាពល្អ ហើយថែមទាំងអាចជួយដល់ការចងចាំថែមទៀតផង។
៧. ផ្លែបឺរ ៖ សម្បូរជាតិខ្លាញ់អូមេហ្គា៣ (omega-3) ដែលជួយដល់សុខភាពស្បែក និងធ្វើឱ្យអ័រម៉ុនមានតុល្យភាព។
៨. ស៊ុត ៖ ការចម្អិនស៊ុត ដោយការចៀន ឬ ដាក់លាយជាមួយបន្លែ មានប្រសិទ្ធភាពចំពោះការចង់ឡើងទម្ងន់ ជាជាងការស្ងោរ ឬ អាំង។
៩. ញុំាអាហារប្រភេទផ្សេងៗគ្នាឲ្យបានច្រើនក្នុងពេលតែមួយ៖ ក្នុងអាហារមួយពេល គួរតែមានត្រី សាច់ បន្លែ និងផ្លែឈើ។
១០. ញុំាមុនចូលគេង ៖ ជាទូទៅ គេថាញុំាអាហារមុនចូលគេងភ្លាមៗ វាមិនសូវល្អចំពោះក្រពះនោះទេ។ ប៉ុន្តែប្រសិនបើអ្នកទម្លាប់របៀបនេះ វាអាចជួយឲ្យអ្នកអាចឡើងទម្ងន់ ដោយមិនឈឺក្រពះ៕
អត្ថបទទាក់ទង៖ អាហារទាំងនេះធ្វើឱ្យឡើងទម្ងន់តែអ្នកត្រូវតែព្យាយាមបរិភោគវាព្រោះ...