ចាំបាច់​អស់​លុយ​អី​ទៀត! ​ប្រើ​តែ​របស់​ក្នុង​​ផ្ទះ​បាយ​ ​ក៏​អាច​បាន​រោម​ចិញ្ចើម​​​ក្រាស​ជាង​មុន​

  • 2017-07-14 03:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​ប្រហែល​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​គូស​ចិញ្ចើម​ មុន​ពេល​ចេញ​ទៅ​ណា​ម្ដង​ៗ ព្រោះ​រោម​ចិញ្ចើម​ស្ដើង​ពេក វា​ធ្វើ​ឱ្យ​មុខ​របស់​នារី​ឃើញ​ចំណាស់​ ឬ​​ខ្វះ​ភាព​ទាក់​ទាញ​។ ដូច្នេះ​អ្វី​ដែល​នារី​សម័យ​ថ្មី​និយម​ធ្វើ គឺ​ទៅ​ប៉ាក់ ឬ​សាក់​ចិញ្ចើម ដើម្បី​ចៀស​ពី​ការ​ប្រើ​ខ្មៅ​ដៃ​គូស​ចិញ្ចើម​ ប៉ុន្តែ​ពេលនេះ​ អ្នក​អាច​សាក​ល្បង​វិធី​បែប​ធម្មជាតិ​ទាំង​នេះ​ម្ដង ដើម្បី​បាន​ចិញ្ចើម​ក្រាស​ ហើយ​ខ្មៅ​តាម​ធម្មជាតិ​ មិន​បាន​ចំណាយ​ប្រាក់​ច្រើន​ផង​។

កំហុស ៣ យ៉ាងនៃការគូរ​ចិញ្ចើម ធ្វើឲ្យ​មនុស្ស​ស្រី​មើល​ទៅ​ចាស់​ជាង​វ័យ ១០ ឆ្នាំ

១- ប្រេង​ដូង​៖

​នៅ​ក្នុង​ប្រេង​ដូង​មាន​ផ្ទុក​វីតាមីន​ E និង​ជាតិ​ដែក​ដែល​អាច​ធ្វើ​ឱ្យ​ការ​លូត​លាស់​នៃ​សក់ ឬ​រោម​ឡើង​ក្រាស​បាន​ឆាប់​។ លាប​ប្រេង​ដូង​នៅ​នឹង​ម្រាម​ដៃ​ ហើយ​យក​មក​លាប​ថើៗ​លើ​ចិញ្ចើម ដេញ​ពី​គល់​មក​ដល់​ចុង​ចុះ​ឡើង​ៗ។ អាច​ធ្វើ​នៅ​ពេល​មុន​ចូល​គេង ហើយ​ទុក​ចោល​មួយ​យប់​ សឹម​លាង​ចេញ​នៅ​ពេល​ព្រឹក​។ ធ្វើ​បែប​នេះ​ជា​ប្រចាំ​ប្រមាណ​២-៣ខែ​ក្រោយ អ្នក​នឹង​ឃើញ​ភាព​ខុស​គ្នា​។

២- ​​ខ្ទឹម​បារាំង៖

​ខ្ទឹម​បារាំង​សម្បូរ​ជាតិ​ស្ពាន់ធ័រ​ ដែល​ជា​ជាតិ​ខនិជ​សំខាន់​សម្រាប់​សក់​និង​រោម​។ កិន ឬ​កៀប​ខ្ទឹម​បារាំង​យក​ទឹក រួច​យក​មក​ម៉ាស្សា​ថ្នមៗ​លើ​ចិញ្ចើម​ប្រហែល​៥​នាទី ទុក​ឱ្យ​វា​ស្ងួត​តាម​សម្រួល​។ រួច​លាង​សម្អាត​ដោយ​ទឹក​ត្រជាក់។ អាច​ធ្វើ​មួយ​ថ្ងៃ​ម្ដង ប្រហែល​២-៣សប្ដាហ៍ ដើម្បី​ឃើញ​លទ្ធផល។

៣- ស៊ុត​ក្រហម​៖

​​ជាតិ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ស៊ុត​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​បណ្ដុះ​សក់​ ឬ​​រោម​នៅ​លើ​ដង​ខ្លួន​។ បំបែក​ស៊ុត ហើយ​យក​តែ​ផ្នែក​ក្រហម​ រួច​វាយ​ឱ្យ​វា​ឡើង​​និង​សព្វ​។ បន្ទាប់​មក​ យក​សំឡី​ជ្រលក់​និង​ជូត​ថើៗ​លើ​ចិញ្ចើម​ ហើយ​ទុក​ចោល​១៥ ទៅ​២០​នាទី​ សឹម​លាង​ចេញ​ដោយ​ទឹក​ត្រជាក់​។ វិធី​នេះ អ្នក​អាច​ធ្វើ​បាន​ម្ដង ឬ២​ដង​ក្នុង​មួយ​សប្ដាហ៍។

​​​​៤- ប្រទាល​កន្ទុយ​ក្រពើ​៖

​ចិត​សម្បក​ចេញ​ ហើយ​កោស​យក​សាច់​ថ្លា​ៗ​របស់​វា​ រួច​យក​មក​ម៉ាស្សា​លើ​រោម​ចិញ្ចើម​ចុះ​ឡើងៗ រួច​ទុក​ចោល​៣០​នាទី ហើយ​លាង​ជម្រះ​ដោយ​ប្រើ​ទឹក​​ក្ដៅ​ឧណ្ហ​ៗ។ អាច​ធ្វើ​ជា​ប្រចាំ​ជាប់​គ្នា​ច្រើន​សប្ដាហ៍​ដើម្បី​ឃើញ​ភាព​ខុសប្លែក​។

តិចនិក​កោរ និង​គូរ​ចិញ្ចើម​ឲ្យ​បាន​ស្អាត ​ត្រឹម​ត្រូវ​តាម​ទម្រង់​មុខ

​​

៥- ក្រូច​ឆ្មារ៖

​​យក​ទឹក​ក្រូច​ឆ្មារ​មក​លាប​ ហើយ​ទុក​ចោល​២ទៅ​៣​នាទី​ ចាំ​លាង​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ។ វិធី​នេះ​អាច​ធ្វើ​បាន​ម្ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឱ្យ​កាន់​តែ​ឆាប់​បាន​រោម​ចិញ្ចើម​វែង​រហ័ស​។

​​នៅ​ចាំ​ដល់​ណា​ទៀត! តោះ​សាក​ល្បង​ជាមួយ​គ្នា​ពេល​នេះ​ម៉ង​!

ប្រភព៖ curejoy ប្រែ​សម្រួល៖ សរ សុគន្ធី