កំហុស ៣ យ៉ាងនៃការគូរ​ចិញ្ចើម ធ្វើឲ្យ​មនុស្ស​ស្រី​មើល​ទៅ​ចាស់​ជាង​វ័យ ១០ ឆ្នាំ

  • 2017-07-11 04:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចិញ្ចើម ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ស្ត្រី ដូចនេះ​បាន​ជា​អ្នក​មិន​សូវ​មាន​ខំ​ប្រឹង​គូរ​បន្ថែម ដើម្បី​លើក​សម្រស់។ តែ​ពេល​ខ្លះ​ការ​គូរ​ចិញ្ចើម​នេះ​បែរ​ជា​មាន​កំហុស​ឆ្គង​ធ្វើឲ្យ​យើង​មិន​ស្អាត​ហើយ ចាស់​លើស​ដើម​ក៏​មាន។ ៣ កំហុស​ឆ្គង​ខាងក្រោម​នេះ​អាច​ធ្វើឲ្យ​ស្រី​ៗ​ចាស់​ជាង​វ័យ ១០ ឆ្នាំ៖

១.ផលិតផល​ដែល​កំពុង​ប្រើ

ពេល​រោមចិញ្ចើម​មាន​អាយុ​កាន់តែ​ច្រើន វា​នឹង​ជ្រុះ​បន្តិច​ម្ដង​ៗ រហូត​ដល់​ស្ដើង។ មាន​តែ​ខ្មៅដៃ​មួយ​មុខ​ប៉ុណ្ណោះ​​ដែល​សក្ដិសម​នឹង​ការ​គូរ​បន្ថែមចិញ្ចើម ក្រៅពី​នោះ​ប្រើ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ តែ​នារី​មួយ​ចំនួន​​មិន​ដឹង​បែរជា​ទិញ​ផលិតផល​ទាក់ទង​នឹង​ចិញ្ចើម​នេះ​​ដូចជា​គូល័រ​ទាន, ពុម្ព​ចិញ្ចើម​ស្រាប់​យក​ទៅ​គូរ​តែ​ផ្ដេសផ្ដាស ទើប​ធ្វើឲ្យ​មុខ​មើល​ទៅ​រឹតតែ​ចាស់។

រូបតំណាង

**២.គូរ​ចិញ្ចើម​ចេញ​កន្ទុយ​ពីរ**

ពេល​ខ្លះ​មិន​មែន​តែ​ពីរ​ទេ គឺ​ឡើង​ដល់​បី​ក៏​មាន​ដែរ ហើយ​​រឿងនេះ​តែង​​កើត​មាន​ឡើង​ចំពោះ​អ្នក​មិន​ជំនាញ​ក្នុង​ការ​គូរ និង​ពេល​ខ្លះ​ធ្វើឲ្យ​ប្រតាក​ពេញ​ចុង​ចិញ្ចើម​ក៏​មាន​ដែរ។ ស្រី​ៗ​ដែល​មាន​សភាព​បែប​នោះ មិន​ត្រឹម​តែ​មិន​អាច​ជួយ​យោង​សម្រស់​ឲ្យ​កាន់តែ​ប្រសើរ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ចាស់​ជាង​អាយុ​​ទៀត​ក៏​មាន​ដែរ។

រូបតំណាង

៣.គូរ​ធំ​ពេក

បញ្ហា​នេះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​ស្រី​ៗ ចាស់​ជាង​វ័យ​ដែរ ព្រោះ​ពេល​ដែល​ចិញ្ចើម​រីក​ធំ​ខុស​ពី​ធម្មតា ទម្រង់​មុខ​យើង​ក៏​មើល​ទៅ​យ៉ាប់​ខ្លាំង​ដែរ។ ដូចនេះ​អ្នក​ដែល​ច្រើនតែ​គូរ​ចិញ្ចើម​ធំ​ៗ ឬ​ប្រតាក​ទៀត​នោះមុខមាត់​មើល​ទៅ​ចំណាស់​តែម្ដង៕

រូបតំណាង

ចុចអាន៖តិចនិក​កោរ និង​គូរ​ចិញ្ចើម​ឲ្យ​បាន​ស្អាត ​ត្រឹម​ត្រូវ​តាម​ទម្រង់​មុខ

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម