សញ្ញា៩យ៉ាងបញ្ជាក់ថា អ្នកមានសំណាងបានស្វាមីល្អបំផុត
- 2017-07-11 10:56:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា៩យ៉ាងបញ្ជាក់ថា អ្នកមានសំណាងបានស្វាមីល្អបំផុត
ស្វាមី គឺជាជំហរដ៏រឹងមាំសម្រាប់គ្រួសារមួយ បើអ្នកទទួលបានស្វាមីល្អ គួបផ្សំនឹងខ្លួនយើងល្អដែរ នោះគ្រួសាររបស់អ្នក ប្រាកដជាមានសុភមង្គល និងរកស៊ីឆាប់មានបាន។
ប្រសិនបើស្វាមីរបស់អ្នកមានចំណុចទាំង ៩ខាងក្រោមនេះ អ្នកត្រូវបានចាត់ទុកថា មានសំណាងណាស់ទៅហើយ។ តោះមកស្គាល់ចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. គាត់ចិញ្ចឹមចិត្តប្រឹងប្រែងធ្វើការ ដើម្បីយកឈ្នះចិត្តភរិយា
ការយកឈ្នះចិត្តនេះ មិនមែនសំដៅលើការប្រើកម្លាំងបាយ ការតឹងសរសៃកដាក់គ្នាទេ តែជាសកម្មភាពផ្អែមល្ហែម និងធ្វើឲ្យមនុស្សជាទីស្រលាញ់របស់ខ្លួនភ្ញាក់ផ្អើលទាំងរំជួលចិត្ត។
២. គាត់តែងតែពិភាក្សាសុំយោបល់ជាមួយភរិយា មុនធ្វើអ្វីមួយ
ស្វាមីល្អ ពិតណាស់ពេលចង់ធ្វើកិច្ចការសំខាន់ណាមួយ តែងតែពិគ្រោះយោបល់ជាមួយភរិយាជាមុនសិន គឺកម្រអារកាត់តែម្នាក់ឯងណាស់។ គាត់ចាត់ទុកភរិយាជាមនុស្សសំខាន់ និងទុកចិត្តបំផុត។
៣. អួតសរសើរប្រពន្ធរបស់ខ្លួនប្រាប់មិត្តភ័ក្ដិ
ប្រសិនបើបុរសម្នាក់ រកបានប្រពន្ធល្អក៏ជាសំណាងបំផុតមួយក្នុងជីវិតរបស់គាត់ដែរ ពេលនោះគាត់នឹងលើកសរសើរចំណុចល្អៗរបស់ប្រពន្ធប្រាប់មិត្តភ័ក្ដិដូចជា ការស្រលាញ់ប្ដី សាច់ញាតិបងប្អូន ការបារម្ភយកចិត្តទុកដាក់ ឬការធ្វើម្ហូបឆ្ងាញ់ជាដើម។
៤. មិនប្រកាន់ការងារផ្ទះ
ក្នុងសង្គមគ្រួសារបច្ចុប្បន្ន បុរសកាន់តែច្រើនឡើងៗមានភាពសកម្មក្នុងកិច្ចការផ្ទះ ពោលគឺជួយសម្រាលបន្ទុកការងាររាប់រយជំពូករបស់ប្រពន្ធដូចជា ជួយមើលកូនតូច កិច្ចការក្នុងផ្ទះបាយ សម្អាតបោកគក់ជាដើម។ បុរសដែលជួយធ្វើកិច្ចការទាំងនេះ ព្រោះគាត់គោរពស្រលាញ់ និងឲ្យតម្លៃប្រពន្ធខ្លាំងជាង បុរសមិនសូវជួយកិច្ចការភរិយា។
៥. តែងតែកាន់ដៃ និងញញឹមដាក់ប្រពន្ធ
ទោះមកពីធ្វើការហត់អស់កម្លាំង ឬអារម្មណ៍មិនល្អយ៉ាងណា ក៏ប្ដីរូបនេះតែងតែប្រឹងញញឹមដាក់ប្រពន្ធដែរ ព្រោះមិនចង់ឲ្យប្រពន្ធបារម្ភ ឬស្ដ្រេសពីខ្លួនច្រើន។
៦. ចូលចិត្តញ៉ាំម្ហូបប្រពន្ធធ្វើផ្ទាល់ដៃ ទោះមិនឆ្ងាញ់
ពេលចេញពីធ្វើការភ្លាម គាត់តែងតែនឹកដល់ផ្ទះមុនគេ ព្រោះគិតថា ភរិយាកំពុងធ្វើម្ហូបរង់ចាំខ្លួនហូបជុំគ្នាដែលជាពេលបានសន្ទនាគ្នា។
៧. មិនចូលចិត្តនិយាយ ឬមើលអាសអាភាស
ជាទូទៅ មនុស្សប្រុសមិនទាន់មានប្រពន្ធចូលចិត្តនិយាយលេងសើច និងមើលវីដេអូពាក់ព័ន្ធនឹងរឿងអាសអាភាស ច្រើនជាងបុរសមានភរិយា។ ការមិនធ្វើរឿងទាំងនេះ ព្រោះគិតថាខ្លួនគោរពប្រពន្ធ។
៨. មិនចូលចិត្តយកប្រពន្ធខ្លួន ប្រៀបធៀបនឹងប្រពន្ធអ្នកដទៃ
បុរសខ្លះ ព្រោះតែមិនពេញចិត្តចំណុចខ្វះខាតរបស់ប្រពន្ធខ្លួន តែងតែលើកយកចំណុចល្អរបស់ប្រពន្ធអ្នកដទៃ មកប្រៀបធៀបជាមួយប្រពន្ធខ្លួនឯងដោយប្រយោល ឬនៅចំពោះមុខនាងតែម្ដង។ ការធ្វើបែបនេះ មិនត្រូវបានគេឲ្យតម្លៃទេ ផ្ទុយទៅវិញគាត់នឹងទទួលការមិនពេញចិត្តពីប្រពន្ធ និងការម៉ាកងាយពីអ្នកជុំវិញ។
៩. មិនចូលចិត្តប្រើហិង្សា គំរាម គំហក
អំពើហិង្សាក្នុងគ្រួសារ គឺជាអំពើគ្រប់គ្នាស្អប់ខ្ពើមបំផុត ព្រោះធ្វើឲ្យសង្គមខាតបង់ថវិកា ពេលវេលាសមាជិកគ្រួសារកើតមានវិបត្តិផ្លូវចិត្តមិនងាយបំភ្លេចបាន៕
ចុចអាន៖
៥ តិចនិកសម្រាប់ស្រីៗ ពេលស្រឡាញ់គេខ្លាំង តែមិនឲ្យគេដឹងចិត្ត
ម្នាក់ឯងក៏គ្មានអីត្រូវស្លាប់ដែរ ស្រីៗគួរធ្វើរឿងទាំងនេះ ក្រោយបែកគ្នា