ទង្វើ ៩ យ៉ាងបញ្ជាក់ថាមិត្តប្រុសអ្នក គឺជា gay ១០០%
- 2017-07-07 04:39:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើ ៩ យ៉ាងបញ្ជាក់ថាមិត្តប្រុសអ្នក គឺជា gay ១០០%
មនុស្សប្រុសខ្លះ ដើម្បីលាក់បាំងខ្លួនកុំឲ្យគេដឹងថាជាប្រភេទបុរសស្រលាញ់បុរស ខំធ្វើជាមកទាក់ទងនារីៗជាសង្សារ។ ដូចនេះបើស្រីៗមានការសង្ស័យពីបញ្ហានេះ គួរសង្កេតចំណុចទាំងអស់ខាងក្រោម។ ៩ យ៉ាងនេះ បញ្ជាក់ថាមិត្តប្រុសអ្នក គឺជា gay ១០០%៖
១.មិនចាប់អារម្មណ៍ស្រីសិចស៊ី៖ ទោះជានៅមុខ ឬក្រោយខ្នងក៏មិត្តប្រុសអ្នកមិនមើលស្រីផ្សេងសោះ ខណៈដែលម្នាក់ស្រីនោះស្អាតសិចស៊ី និងឲ្យដៃកម្រិតណាក៏ដោយ។
២.ចូលចិត្តមើលប្រុសៗសាច់ដុំ៖ ស្រីស្អាតមិនទាក់ភ្នែក តែបែរជាតាមងាកមើលមនុស្សប្រុសដែលមានសាច់ដុំធំៗ រួចឲ្យកន្ទុយភ្នែកទៅគេ។
**៣.ចូលចិត្តស្លៀកពាក់រឹបក្បឺត**៖ ប្រភេទបុរសជា gay គេចូលចិត្តស្លៀកពាក់ខោអាវណាដែលរឹបរាងខ្លាំង ជាពិសេសការស្លៀកខោតែម្ដង។
៤.មិត្តភ័ក្ដិក្នុងបណ្ដាញសង្គមសុទ្ធតែជាប្រុស៖ បុរសធម្មតាមានមិត្តក្នុងបណ្ដាញសង្គមជាស្រីច្រើន។ តែបើសង្សារជា gay វិញក្នុង Facebook ឬ Instagarm សុទ្ធតែជាប្រុសសាច់ដុំទាំងអស់ ហើយ friend ជាស្រីមានមិនដល់ ៥ ភាគរយឡើយ។
៥.គាត់មិនចាប់អារម្មណ៍ខ្លួនអ្នក៖ និយាយឲ្យស្រួលស្ដាប់ទៅ រូបរាងអ្នកទោះជាទាក់ទាញប៉ុណ្ណា ក៏គាត់មិនគ្មានអារម្មណ៍ផ្លូវភេទជាមួយដែរ។
៦.មិនចូលបង្គន់សាធារណៈ៖ បុរសស្រឡាញ់ភេទដូចគ្នា ជាញឹកញាប់មានអារម្មណ៍មិនស្រួលឡើយពេលប្រើប្រាស់បង្គន់សាធារណៈ។ ដូចនេះគាត់បដិសេធប្រើបង្គន់សាធារណៈ ទាមទារចង់ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្ដែមនុស្សមួយចំនួនពិតជាគិតពីសុខភាពជាសំខាន់ ដូចនេះបង្គន់ផ្ទាល់ខ្លួនជាជម្រើសល្អបំផុត។
៧.និមិត្តរូបរបស់គាត់៖ ប្រសិនបើគាត់ Idol គាត់ជាក្រុមមនុស្សស្រលាញ់ភេទដូចគ្នា នោះក៏អាចបញ្ជាក់ពីអត្តចរិតគាត់ដែរ។
៨.មានស្ទីលតែងខ្លួនខ្ពស់ជាងគេ៖ មនុស្សប្រុសធម្មតា ពេលឃើញស្រីៗស្លៀកពាក់មិនសូវជាស្អានឹងប្រាប់ថាមិនស្អាតតែម្ដង។ តែបើសង្សារជា gay គាត់នឹងបង្រៀនពីស្ទីលតែងខ្លួនឡើងកប់ស៊េរីដល់អ្នក។
៩.កម្មវិធីទូរទស្សន៍៖ បុរសពេញលក្ខណៈគេនឹងមើលការប្រកួតកីឡាផ្សេងៗ។ តែបើជា gay គេនឹងមើលកម្មវិធីទូរទស្សន៍និយាយពីស្រ្តីដូចជាការប្រកួតបវរកញ្ញា និងកម្មវិធីដែលនិយាយពីសម្រស់ជាដើម៕
ចុចអាន៖៩ ចំណុចបង្ហាញថាយើងកំពុងតែមានសង្សារជាមនុស្សប្រុសទន់ជ្រាយ