៥ តិចនិក​សម្រាប់​ស្រីៗ ពេលស្រឡាញ់​គេខ្លាំង​ តែ​មិន​ឲ្យ​គេដឹង​ចិត្ត

  • 2017-07-06 07:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​យើង​មិន​អាច​ទប់​អារម្មណ៍​ស្រឡាញ់​នរណា​ម្នាក់​បាន​ទេ គឺ​ចង់​តែ​ឲ្យ​គេ​ដឹង​ ចង់​ឲ្យ​គេ​ទទួល​យក​អ្វី​ដែល​យើង​ធ្វើ​ទៅ ប៉ុន្តែ​មាន​រឿងខ្លះ​វា​មិន​ដូច​ចិត្ត ដូច្នេះ​ហើយ​ទើប​យើង​គួរ​តែ​ចេះ​តិចនិក​ដើម្បី​ឲ្យ​គេ​​ចាប់​អារម្មណ៍​មកលើ​យើង​វិញ​ ទាំង​យើង​កំពុង​តែ​លង់​លើ​គេ​ដក​ចិត្ត​មិន​រួច ៖​​

១. ត្រូវ​ចេះ​ទប់​អារម្មណ៍​ខ្លួន​ឯង​ពេល​គាត់​ Call មក ដោយ​កុំ​ទាន់​លើក​ទូរស័ព្ទ​គាត់​​លឿន​ពេក ដើម្បី​ឲ្យ​គាត់​គិត​​ថា​យើង​កំពុង​ធ្វើ​អី​បាន​ជា​មិន​លើក​ទូរស័ព្ទ។

រូបតំណាង

**២. ពេល​គាត់​ផ្ញើ​សារ​មក​ត្រូវ​ចេះ​​ឃាត់​ចិត្ត​ពុះកញ្រ្ជោលដែល​ចង់​និយាយ​ទាំង​ប៉ុន្មាន មក​ត្រឹម​ការ​ឆ្លើយ​តប​ធម្មតា​មួយ​ៗ​បាន​ហើយ។**

រូបតំណាង

៣. កុំ​សូវ​បង្ហាញ​ពី​សកម្មភាព​ដែល​យើង​ធ្វើ​លើ​បណ្ដាញសង្គម​ពេក ដើម្បី​ឲ្យ​គាត់​ចង់​ដឹង​ពី​យើង​ថា​ យើង​នៅ​ណា កំពុង​ធ្វើ​អី ?

រូបតំណាង

៤. កុំ​ព្យាយាម​ Comment ឬChat លើ​ Facebook គាត់​ច្រើន​ពេក​ ដើម្បី​កុំ​ឲ្យ​គាត់​គិត​ថា​អ្នក​កំពុង​មើល​ពី​គាត់ ឬ​គិត​ពី​គាត់​គ្រប់​ពេល។

រូបតំណាង

៥. កុំ​លេង​សារ​ជាមួយ​គាត់​ច្រើន​ម៉ោង​ពេក ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​នឹក​យើង ហើយគាត់​​នឹងរក​ពេល​មក​ជួប​យើង​ផ្ទាល់​តែ​ម្ដង។

រូបតំណាង

បើ​មិន​ទាន់​សាក​ទេ គួរ​តែ​សាក​វិធី​ទាំង​នេះ ក្រែង​បាន​ដូច​បំណង៕

ចុចអាន៖៦ តិចនិក​ការពារ​ខ្លួន​ ស្រី​ៗ​គួរ​ចេះ ដើម្បី​កុំ​ឲ្យ​បុរស​ដើរ​រាយ​មន្ត​ស្នេហ៍​ត្រូវ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម