ឃើញរាងនិងមុខក្មេងអញ្ចឹង តែម្នាក់ៗសុទ្ធតែក្បែរ ៥០ឆ្នាំហើយ
- 2017-07-11 09:30:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញរាងនិងមុខក្មេងអញ្ចឹង តែម្នាក់ៗសុទ្ធតែក្បែរ ៥០ឆ្នាំហើយ
ស្ត្រីមួយចំនួន បានខិតចំថែរក្សាសម្ឋស្សដើម្បីឲ្យមើលទៅក្មេងជាងវ័យ ៥ ទៅ ១០ឆ្នាំ។ ប៉ុន្តែស្ត្រីទាំងនេះ បានប្រឹងប្រែង រហូតធ្វើឲ្យខ្លួនឯងមើលទៅគេច្រលំថា ក្មេងជាងវ័យ រហូតដល់ទៅជិត ៣០ឆ្នាំឯណ្ណោះ។ បើមិនជឿមកមើលសម្រស់ និងរាងរបស់ពួកគាត់ ដែលទើបតែថត ក្នុងឆ្នាំ ២០១៧នេះ៖
១. Masako Mizutani អាយុ ៤៩ឆ្នាំ
Masako Mizutani ជាអតីតតារាម៉ូដែល ហើយបច្ចុប្បន្នជាម្តាយរបស់កូន ២នាក់ នៅក្នុងប្រទេសជប៉ុន។ អ្នកនាង Masako បានប្រាប់ថា រាល់ថ្ងៃ នាងចំណាយពេល ៥ម៉ោង នៅក្នុងការថែរក្សាស្បែក។ ហើយអ្វីដែលសំខាន់ គឺនាងតែងតែញុំាទឹកជាច្រើនរៀងរាល់ថ្ងៃ គេងឲ្យបានគ្រប់គ្រាន់ មិនជក់បារី និងប្រើវីតាមីន E-rich ជំនួយសម្រស់។
២. Candy Lo អាយុ ៤២ឆ្នាំ
Candy Lo គឺជាអ្នកចម្រៀង និងតារាម៉ូដែលហុងកុង។ អ្វីដែល Candy ធ្វើដើម្បីភាពក្មេងជាងវ័យ នេះ គឺការហាត់ប្រាណក្នុងក្លឹបរាល់ថ្ងៃ និងការចំណាយពេល ៤០នាទី លើការថែរក្សាស្បែកមុខ។
៣. Lure Hsu អាយុ ៤២ឆ្នាំ
Lure Hsu គឺជាអ្នកច្នៃម៉ូដ។ អ្វីដែលធ្វើឲ្យ Lure មើលទៅដូចអាយុ ២០ឆ្នាំនោះ គឺការទទួលទានទឹកឲ្យបានច្រើនរាល់ថ្ងៃ ហើយជៀសវាងការផឹកភេសជ្ជៈដែលមានជាតិផ្អែម។ ក្នុងនោះ នាងក៏មិនញុំាសាច់ ហើយញុំាតែបន្លែស្រស់ប៉ុណ្ណោះ។ Lure ក៏ប្រើវីតាមីន C និង collagen ជាប្រចាំផងដែរ។ អ្នកនាង ណែនាំថា ដើម្បីកុំឲ្យស្បែកជ្រួញ និងវវត្តទៅតាមវ័យ គឺត្រូវតែផ្តល់ឲ្យស្បែកមានជាតិទឹកគ្រប់គ្រាន់។
៤. Risa Hirako អាយុ ៤៦ឆ្នាំ
Risa Hirako អាយុ ៤៦ឆ្នាំ គឺជាតារាម៉ូដែល និងអ្នកចម្រៀងជប៉ុន។ អ្នកនាង Risa ប្រាប់ថា នាងតែងតែញុំាអាហារ ដែលធ្វើឲ្យមានសុខភាពល្អ បូករួមនឹងរបបផ្លែឈើជាប្រចាំ។
៥. Liu Yelin អាយុ ៥០ឆ្នាំ
Liu Yelin គឺជាបណ្ណារក្ស នៅប្រទេសចិន។ ដោយសារតែរូបសម្រស់ និងរាងរបស់នាង ធ្វើឲ្យមនុស្សជាច្រើន តែងតែច្រលំថា នាងជាមិត្តស្រីរបស់កូនប្រុសខ្លួនដែលមានអាយុ ២២ឆ្នាំ។ អ្នកនាង Liu ប្រាប់ថា តាំងពីដើមមក គឺនាងចូលចិត្តហាត់កីឡាលើកដុំដែក និងហែលទឹក ទើបមានលទ្ធផលដល់ថ្ងៃនេះ។ ហើយអ្នកនាង ក៏មានមហិច្ឆតា ចង់រក្សារាងបែបនេះ រហូតដល់អាយុ ៨០ឆ្នាំផងដែរ៕
អត្ថបទទាក់ទង៖ តាមពិត លី ម៉ារីណា ប្រើវិធីដ៏ងាយនេះសោះ បានសាច់ស្អាត សាច់ចាំដល់រាល់ថ្ងៃ
កំហុស៧យ៉ាងពេលផាត់មុខ បើស្រីៗហ៊ានធ្វើ ដឹងតែមុខចាស់ជាងវ័យ