តាមពិត លី ម៉ារីណា ប្រើវិធីដ៏ងាយនេះសោះ បានសាច់ស្អាត សាច់ចាំដល់រាល់ថ្ងៃ
- 2017-07-10 03:32:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត លី ម៉ារីណា ប្រើវិធីដ៏ងាយនេះសោះ បានសាច់ស្អាត សាច់ចាំដល់រាល់ថ្ងៃ
ពិធីការិនីរូបស្រស់សម្រស់ក្មេងជាងវ័យ អ្នកនាង លី ម៉ារីណា បានបង្ហើបប្រាប់ពីវិធីថែរក្សាសម្រស់ឱ្យសាច់នៅចាំ និងក្មេងជាងវ័យតាមបែបចាស់បុរាណ។ នាងអនុវត្តិវិធីនេះតាំងពីខ្លួនពេញវ័យមកម៉េ្លះ តែលទ្ធផលសល់មកដល់សព្វថ្ងៃពិតជាមិនគួរឱ្យជឿមែន។
ចង់ដឹងទេថាវិធីនោះមានគេធ្វើយ៉ាងម៉េចទៅ? អានទាំងអស់គ្នាដើម្បីថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ។
តារាសម្ដែងវ័យ៣៧ ដែលមើលទៅសឹងចាប់ច្រឡំតារាវ័យក្មេងជំនាន់ក្រោយ អ្នកនាង លី ម៉ារីណា បានប្រាប់ Sabay ពីវិធីថែសម្រស់យ៉ាងដូច្នេះថា តាំងតែពីនាងពេញវ័យមកម្ដាយរបស់នាងបានឱ្យនាងបុករមៀតលាបខ្លួនសឹងរាល់ថ្ងៃ។ អ្វីដែលពិសេសធ្វើឱ្យសាច់នាងនៅចាំ និងមើលទៅក្មេងជាងវ័យនោះ គឺរាល់ពេលដែលនាងមានរដូវ នាងត្រូវតមអាហារ គឺមិនញ៉ាំអាហារណាដែលមានក្លិនស្អុយ និងអាហារផ្អាប់ឡើយ។ មិនទាន់អស់ទេ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ពេលដែលនាងមានរដូវ គឺនាងតែងលាបរមៀតរាល់ថ្ងៃ លាបពេញខ្លួនទាំងអស់ហើយពាក់អាវដៃវែងដោយមិនឱ្យត្រូវទឹកសូម្បីបន្តិច។ ម៉្យាងទៀតរាល់ពេលក្រោកពីដំណេកនាងតែងយកម្សៅរមៀតមកញ៉ាំជាមួយទឹកឃ្មុំជារៀងរាល់ព្រឹកព្រលឹមពោះទទេ។
“វិធីថែរក្សាសម្រស់ហ្នឹងម៉ាក់ប្រាប់តាំងពីបងទើបពេញវ័យម៉េ្លះ គាត់ឱ្យបុករមៀតលាបរាល់ថ្ងៃ ជាពិសេសថ្ងៃមានខែថ្ងៃ(មានរដូវ) ត្រូវតមខ្លាំង រមៀតត្រូវលៀបពេញខ្លួនពាក់អាវឱ្យជិតអត់អាចត្រូវទឹកបានទេ បានន័យថាបើមានរដូវ៣ថ្ងៃ ៣ថ្ងៃហ្នឹងលាបរមៀតរាល់ថ្ងៃ អត់អាចងូតទឹកបានទេ។ ហើយពេលព្រឹកព្រលឹមបងតែងចឹបម្សៅរមៀតដាក់ចូលមាត់ហើយផឹកទឹកឃ្មុំទៅ ធ្វើបែបហ្នឹងសាច់យើងចាំហើយសស្អាត។ ពីការញ៉ាំវិញញ៉ាំបាយជាមួយល្ង និងបន្លែ ម្ហូបផ្អាប់និងម្ហូបមានក្លិនស្អុយ អត់អាចញ៉ាំបានដែរ” ៕