កំហុស​៧​យ៉ាង​ពេល​ផាត់​មុខ បើ​ស្រីៗហ៊ាន​ធ្វើ​ ដឹង​តែ​មុខ​ចាស់​ជាង​វ័យ​​​

  • 2017-06-29 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី គិត​ថា​​តុបតែង​មុខ គឺ​ព្រោះ​តែ​ចង់​បិទ​បាំង​នូវ​ភាព​មិន​ស្អាត​របស់​ខ្លួន ហើយ​ក៏​ចង់​ធ្វើ​ឲ្យ​សម្រស់​មើល​ទៅ​ក្មេង​ជាង​វ័យ​ផង​ដែរ​។ ប៉ុន្តែ​​​មាន​រឿង​៧​យ៉ាង​ដែល​ស្រី​ៗ​តែង​ធ្វើ​ពេល​ផាត់​មុខ​​ ​​វា​​​ធ្វើ​ឲ្យ​មុខ​របស់​​អ្នក​ មើល​ទៅ​ឃើញ​កាន់​តែ​ចាស់​ជាង​អាយុ​។ ​កុំ​បារម្ភ ​កញ្ញា​នឹង​បង្ហាញ​វិធី​ចៀស​វាង​កំហុស​ទាំង​​នេះ​​៖

១. ការ​លាប​ក្រែម​​ស្ងួត ហើយ​មាន​ពណ៌​ស្រអាប់​

ការ​ប្រើ​ប្រាស់​ក្រែម​លាប​មាត់​ស្ងួត ហើយ​មាន​ពណ៌​ស្រអាប់ វា​​​ធ្វើ​ឲ្យ​បបូរ​មាត់​របស់​អ្នក​ស្ងួត ហើយ​ជា​លទ្ធផល​គឺ​អ្នក​នឹង​មើល​ទៅ​ចាស់​ជាង​វ័យ ដែល​ធ្វើ​ឲ្យ​ការ​តុប​តែង​មុខ​របស់​អ្នក​មិន​ស្អាត​។

២. លាប​ eye concealer ក្រាស់​ពេក

ត្បិត​តែ concealer ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បិទ​បាំង​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ពិត​មែន ប៉ុន្តែ​បើ​យើង​លាប​វា​ក្រាស់​ពេក​ វា​នឹង​ធ្វើ​ឲ្យ​សាច់​របស់​យើង​ទៅ​ជា​ជ្រួញ ហើយ​មើល​ទៅ​ឃើញ​មុខ​ចាស់​។

៣. ការ​ប្រើ mascara មិន​បាន​ត្រឹម​ត្រូវ

ស្រី​ៗ​ភាគ​ច្រើន ចូល​ចិត្ត​លាប​ mascara ដើម្បី​ឲ្យ​រោម​ភ្នែក​មើល​ទៅ​វែង ហើយ​ក្រាស់ ប៉ុន្តែ​បើ​លាប​មិន​ត្រឹម​ត្រូវ​ គឺ​មើល​ទៅ​អាក្រក់​ជាង​ពេល​អត់​លាប​ទៅ​ទៀត​។ ការ​លាប mascara មួយ​ចំនួន ក៏​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​មុខ​ចាស់​ជាង​អាយុ​ផង​ដែរ ដូចជា​លាប​​អត់​ស្មើ ឃើញ​រដិបរដុប​ អត់​លាប​ពី​គល់​ដល់​ចុង​រោម​ភ្នែក​ ​ប្រើ​​ពណ៌ខ្មៅ​ពេក ឬ​ភ្លឺ​ពេក និង​ការ​លាប​ mascaraថ្មី​ពី​លើ mascara ចាស់​ដោយ​មិន​ព្រម​ជូត​អា​ចាស់​ចេញ​សិន​។   

៤. ផាត់​ម្សៅ​ស្អិត និង​ម្សៅ​ហុយ​ៗ​ក្រាស់​ពេក

ផាត់​ម្សៅ​ស្អិត ជា​ធម្មតា​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​អ្នក​មើល​ទៅ​ថ្លា​ក្មេង ប៉ុន្តែ​បើ​ដាក់​ម្សៅ​ស្អិត និង​ម្សៅ​ហុយ​ៗ​ក្រាស់​ពេក មុខ​របស់​អ្នក​អាច​មើល​ទៅ​ចាស់​ជាង​វ័យ ​១០​ឆ្នាំ​ឯណោះ​។

៥. លាប​ត្របក​ភ្នែក​ក្រាស់

ការ​ប្រើ​ប្រាស់​កូល័រ​លាប​ភ្នែក គឺ​ដើម្បី​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក មើល​ទៅ​ធំ​ ឬ​តូច​ស្អាត​តាម​បែប​ធម្មជាតិ​ ប៉ុន្តែ​បើ​ដាក់​ក្រាស់​ជ្រុល វា​មិន​ត្រឹម​តែ​មិន​ស្អាត​ទេ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ចាស់​ជាង​ម្តាយ​របស់​អ្នក​ទៀត​។

ចុចអាន៖ ៥ យ៉ាង​ត្រូវ​ដឹង បើ​មិន​ចង់​ខ្ជះខ្ជាយ​លុយ​ឥតប្រយោជន៍​លើ​ការ​ត​រោមភ្នែក

៦. ប្រើ​ខ្មៅ​ដៃ​គូស​បបូរ​មាត់​ជ្រុល​ពេក

​ ការ​ប្រើ​ខ្មៅ​ដៃ​គូស​បបូរមាត់ ​អាច​ជួយ​ឱ្យ​​លេច​ចេញ​​​ទម្រង់​បបូរ​មាត់​ស្អាត ប៉ុន្តែ​បើ​អ្នក​គូស​ញឹក​ញាប់ ហើយ​ក្រាស់​ពេក វា​មិន​ល្អ​សម្រាប់​រង្វង់​បបូរ​មាត់​របស់​អ្នក​នោះ​ទេ​។

៧. ខ្វះ​ការ​ថែ​ទាំ​ស្បែក​មុខ​ប្រចាំ​ថ្ងៃ

ជា​ពិសេស​គឺ​មិន​លុប​គ្រឿង​សម្អាង​ចេញ មុន​ពេល​គេង ប្រការ​នេះ វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ឆាប់​ចាស់ មិន​ត្រឹម​ប៉ុណ្ណឹង​គឺ​ធ្វើ​ឱ្យ​ស្បែក​ឡើង​ខូច​ដល់​ថ្នាក់​​​ពិបាក​នឹង​ស្រោច​ស្រង់​​ផង​ក៏​ថា​បាន​​៕

ប្រភព៖ tinyurl  

ប្រែសម្រួល៖ ភារី