រូប​រាង​មិន​សូវ​បាន​មែន​តែ​ម្នាស់​មាន​ប្រយោជន៍​មិន​គួរ​ឲ្យ​ជឿ

  • 2017-07-10 08:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​មាន​ស្រី​ៗ​យើង​តិច​ណាស់​ដែល​ចាប់អារម្មណ៍​ពី​ផ្លែ​ម្នាស់​ដោយ​សារ​តែ​រូប​រាង​មិន​សូវ​ទាក់​ទាញ​របស់​វា។ ប៉ុន្តែ​ តើ​អ្នក​ដឹង​ទេ​ថា​ផ្លែ​ម្នាស់​មាន​សារប្រយោជន៍​យ៉ាង​ច្រើន​​នឹក​ស្មាន​​មិន​ដល់៖

១. ជា​ជំនួយ​ពិសេស​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់៖ ព្រោះ​វា​មាន​កាឡូរី​ទាប​ ទោះ​អ្នក​ញ៉ាំ​ច្រើន​ក៏​មិន​ធាត់​ដែរ។

២. ជំនួយ​ប្រព័ន្ធ​ភាព​ស៊ាំ៖ វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ហើយ​ថែម​ទាំង​ជួយ​អ្នក​ប្រឆាំង​នឹង​ជំងឺ​បេះដូង​ទៀត​ផង។​

៣. ពង្រឹង​ឆ្អឹង៖ ម្នាស់​មាន​សារធាតុ​ម្យ៉ាង​ជំនួយ​ដល់​ឆ្អឹង​ហើយ​ព្រម​ទាំង​ការពារ​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ។​

៤. ជំនួយ​ភ្នែក៖ ដូច​ទៅ​ហ្នឹង​ការ៉ុត​ដែរ​ ម្នាស់​ក៏​ជំនួយ​ភ្នែក​យើង​​បាន​ប្រសើរ​ផង​ដែរ។

៥. ជួយ​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ៖ ជាតិ​ហ្វាយប៊័រ​ដែល​មាន​ក្នុង​ម្នាស់​គឺ​ជា​ជំនួយ​ដ៏​សំខាន់​ដើម្បី​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ឲ្យ​ដំណើរ​ការ​បាន​ប្រសើរ៕

អាន៖​ អាហារទាំងនេះធ្វើឱ្យឡើងទម្ងន់តែអ្នកត្រូវតែព្យាយាមបរិភោគវាព្រោះ...

អាន៖ ល្បី​ថា​​ញ៉ាំ​អាហារ​ទាំង​នេះ​ចូល​គ្នា​​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ ​​ពិត​​​​អត់?

ប្រភព៖ Womanitely ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម