អាហារទាំងនេះធ្វើឱ្យឡើងទម្ងន់តែអ្នកត្រូវតែព្យាយាមបរិភោគវាព្រោះ...

  • 2017-07-09 06:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​ចង់​បណ្តោយ​ខ្លួន​ឱ្យ​មាន​រូប​រាង​ធាត់​អាក្រក់​មើល​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​ពួក​គេ​ព្យាយាម​ជៀស​វាង​ពី​អាហារ​ដែល​បង្ក​ឱ្យ​ឡើង​ទម្ងន់​។​ប៉ុន្តែ​យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ ​អាហារ​ដែល​បង្ក​ឱ្យ​ឡើង​ទម្ងន់​ទាំង​នោះ​ក៏​មាន​អត្ថប្រយោជន៍​របស់​វា​ដែរ​ ជាក់​ស្តែង​ដូច​ជា​អាហារ​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​៖

១. ផ្នែក​ក្រហម​នៃ​ស៊ុត​៖ សម្បូរ​ទៅ​ដោយ​វីតាមីន​អា ​ដែល​រក្សា​ភាព​ក្មេង​ជាង​វ័យ​របស់​ស្បែក ព្រម​ទាំង​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ​។

២. ប៊័​រ៖ មាន​វីតាមីន​ K2​ ដែល​បំពេញ​ជាតិ​កាល់​ស្យូម​នៅ​ក្នុង​រាង​កាយ​។

៣. ផ្លែ​ប៊័រ​៖ សម្បូរ​ជាតិ​ខ្លាញ់​អូមេហ្គា​៣ ​(omega-3) ​ដែល​ជួយ​ដល់​សុខភាព​ស្បែក​ និង​ធ្វើ​ឱ្យ​អ័រម៉ុន​មាន​តុល្យភាព​។

៤. សូកូឡា​ខ្មៅ​៖ កាត់​បន្ថយ​អត្រា​កើត​ជំងឺ​បេះដូង​៕

ចុចអាន៖ អាហារ ​៣ ​ប្រភេទ​ជួយ​ការពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ

ប្រភព៖ Womenshealthmag ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា