ល្បី​ថា​​ញ៉ាំ​អាហារ​ទាំង​នេះ​ចូល​គ្នា​​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ ​​ពិត​​​​អត់?

  • 2017-07-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កន្លង​មក​យើង​តែងតែ​ឮ​ថា​ការ​ញ៉ាំ​អាហារ ​មួយ​ចំនួន​ចូល​គ្នា​អាច​ធ្វើ​ឲ្យ​យើង​មាន​គ្រោះថ្នាក់​បាន អីចឹង​ប្រសិន​បើ​យើង​ញ៉ាំ​អាហារ​ខាង​ក្រោម​ជាមួយ​គ្នា​តើ​វា​អាច​បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​ដែរ​ឬ​ទេ?

១. តៅហ៊ូ ជាមួយទឹកឃ្មុំ ៖ មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា​ការ​បរិភោគ​រួមគ្នា​នឹង​បណ្ដាល​ឲ្យ​យើង​ថ្លង់។ តែ​នោះ​មិន​មែន​ជា​ពិត​ទេ អាហារ​ទាំង​ពីរ​មុខ​នេះសុទ្ធ​តែ​ជា​រូបមន្ត​ដ៏​ឆ្ងាញ់​ដែល​អាច​បរិភោគ​ជាមួយ​គ្នា​ដោយ​គ្មាន​បញ្ហា។

រូបតំណាង

**២. ដំឡូង ​និង​ផ្លែ​ចេក ៖** ការ​ពិត​គឺ​គ្មាន​បញ្ហា​​អី​នោះ​ទេ ដំឡូង​ និងចេក​​ សុទ្ធ​តែ​ជា​អាហារ​ធ្វើ​ឲ្យ​ស្បែក​ស្អាត ហើយ​ថែម​ទាំងអាច​ការពារ​ស្បែក ​ដែល​បង្ក​ឡើង​ដោយ​ការ​ប៉ះពាល់​ជាមួយ​នឹង​ពន្លឺ​ព្រះអាទិត្យ ។

រូបតំណាង

៣. ចេក​ និងត្រាវ ៖ មាន​អ្នក​លើក​ឡើង​ថា​ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ចូល​គ្នា​គឺ​បណ្ដាល​ឲ្យ​ហើម​ពោះ។ ប៉ុន្តែនោះ​​ជា​រឿង​មិន​ពិត បើ​សិន​ជា​អ្នក​ញ៉ាំ​ក្នុង​បរិមាណ​សម​ល្មម​ វា​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​អ្វី​នោះ​ទេ ការ​ដែល​ហើម​ពោះ​គឺ​ដោយសារ ការ​រំលាយ​អាហារ​មិន​បានល្អ​ប៉ុណ្ណោះ។

រូបតំណាង

៤. ចេក, ល្ហុង និងឪឡឹក​រួមគ្នា ៖ គេ​ថា​ទទួល​ទាន​អាហារ​ទាំង​នេះ​រួមគ្នា​អាចធ្វើ​ឲ្យ​មាន​ជំងឺ​តម្រងនោម និង​ជំងឺ​ទឹក​នោមផ្អែម ប៉ុន្តែ​នោះ​ជា​ការ​លើកឡើង​មិន​ពិត។ ​មូលហេតុ​នៃ​ជំងឺ​តម្រងនោម ​និង​ជំងឺ​ទឹកនោម​ផ្អែម មិន​មែន​មក​ពី​ការ​ទទួល​ទាន​អាហារ​ទាំង​​នេះ​ទេ តែ​វា​បណ្ដាល​មក​ពី​ ទម្លាប់​បរិភោគ​​ផ្សេង​ៗ និងរសជាតិ​នៃ​អាហារ​ទាំង​នោះ។ ជំងឺ​តម្រង​នោម​កើត​ឡើង​ដោយសារ​ការ​បរិភោគ​ប្រៃ​មិន​មែន​មក​ពី​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះ​ឡើយ។

រូបតំណាង

៥. ផ្លែ​មង្ឃុត​ និងស្ករ ៖ មនុស្ស​មួយ​ចំនួន​ធំ​នៅតែ​​និយាយ​ថា ការ​ញ៉ាំ​អាហារ​​ទាំង​នេះ​រួមគ្នា​នឹង​ធ្វើ​ឲ្យ​យើង​ស្លាប់ តែ​នោះ​មិនមែន​ជា​ការពិត​​ទេ។ វា​មាន​គ្រោះថ្នាក់​ចំពោះ​​អ្នក​ដែល​មាន​ទឹក​នោម​ផ្អែម​ប៉ុណ្ណោះ ដូខនេះ​ទើប​គេ​មិន​ឲ្យ​ញ៉ាំ​ព្រោះ​វា​មិន​ល្អ​។ ម្យ៉ាង​ទៀត​ដោយ​សារ​តែ​ផ្លែ​ឈើ​នេះ​មាន​ជាតិ​ស្ករ​ខ្ពស់​ស្រាប់​ទៅ​ហើយ​ ទើប​គេ​មិន​ឲ្យ​យើង​បន្ថែម​ស្ករ​ទៀត ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​លើស​ជាតិ​ស្ករ​​តែ​ប៉ុណ្ណោះ៕

រូបតំណាង

ចុចអាន៖ញុំា​អាហារ​ហឹរ​៣​ដង ១​សប្តាហ៍ ផ្ដល់​ផល​ល្អ​ដល់​សុខភាព​​នឹក​ស្មាន​មិន​ដល់

ប្រភព៖ health.sanook ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម
អត្ថបទថ្មី