បើ​ច្បាស់​ក្នុង​ចិត្ត​​ចំពោះ​សំណួរ​ទាំង​នេះ ​អ្នក​អាច​លាប​សក់​បាន​ហើយ

  • 2017-07-06 03:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លាប​សក់​គឺ​ជា​ការស​ម្រេច​ចិត្ត​មួយ​ដ៏​សំខាន់​ដែល​ស្រី​ៗ​យើង​គួរ​ពិចារណា​ឲ្យ​ច្បាស់។ វា​អាច​​លើក​សម្រស់​​របស់​យើង​ឲ្យ​ស្អាត​ និង​ទាក់ទាញ​ជាង​មុន​ តែ​វា​ក៏​អាច​ឲ្យ​យើង​ខក​ចិត្ត​ដែរ។ បើ​ចង់​លាប​សក់​ ស្រី​ៗ​កុំ​ភ្លេច​គិត​ចំណុច​ទាំង​នេះ​សិន៖​

១. ដឹង​ច្បាស់​ពី​ពណ៌​ និង​ម៉ូដ​ដែល​ចង់​បាន​ឬ​នៅ?៖ បើ​មិន​ទាន់​ច្បាស់​ទេ​គួរ​តែ​ចំណាយ​ពេល​ពិចារណា​សិន​ទៅ។

២. ពណ៌​សក់​នោះ​ងាយ​នឹង​ជ្រះ​​ទេ?៖ ពណ៌​នីមួយ​មាន​គុណភាព​មិន​ដូច​គ្នា​ទេ​។ ​ពណ៌​ខ្លះ​ជាប់​ល្អ តែ​​ខ្លះ​ឆាប់​ជ្រះ​បន្ទាប់​ពី​ងូត​ទឹក​ហើយ។ យល់​ល្អ​គួរ​សួរ​មិត្តភ័ក្ដិ​ដែល​មាន​បទ​ពិសោធន៍​ ឬ​សួរ​អ្នក​លាប​ឲ្យ​ច្បាស់​តែ​ម្ដង​កាន់​តែ​ល្អ។

៣. វា​ថ្លៃ​ទេ?៖ វា​អាច​ជា​បញ្ហា​សម្រាប់​អ្នក​មិន​សូវ​ធូរធារ។ គួរ​សួរ​តម្លៃ​ឲ្យ​ច្បាស់​សិន។

៤. សក់​យើង​កំពុង​មាន​បញ្ហា​អត់?៖ បើ​សក់​យើង​រឹង​មាំ​ល្អ​ យើង​អាច​លាប​បាន តែ​បើ​មិន​ល្អ​ទេ​គួរ​តែ​កុំ​អី។

៥. ប៉ះ​ពាល់​ដល់​ការងារ​យើង​ទេ?៖ នេះ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​ពិចារណា។ តើ​កន្លែង​ធ្វើ​ការ​យើង​ Ok ជាមួយ​អ្នក​លាប​សក់​ឬ អត់?

អាន៖​ ស្រី​ៗ​មុន​​ចាក់ Botox គួរ​សួរ ៨ សំណួរ​​នេះ​ទៅ​គ្រូពេទ្យសិន

អាន៖ ម៉ូដ​សក់​ដែល​កំពុង​ពេញ​និយម​ សម្រាប់​ស្រី​ៗ​​ចូលចិត្ត​លេង​ស្ទីល​ Cute Cute

ប្រភព៖ elitedaily ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម