ស្រលាញ់គ្រែ អត់ចង់ក្រោកពេលព្រឹកមែន? អាចសាកវិធី៥យ៉ាងនេះបាន!
- 2017-07-04 00:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គ្រែ អត់ចង់ក្រោកពេលព្រឹកមែន? អាចសាកវិធី៥យ៉ាងនេះបាន!
ការងើបពីព្រឹកព្រលឹមទាំងស្រស់ស្រាយ ប្រហែលជាពិបាកណាស់ សម្រាប់នារីៗមួយចំនួន។ ប៉ុន្តែបើតាមការសិក្សាកន្លងមកបង្ហាញថា ការងើបពីព្រលឹមអាចជួយឲ្យយើងបំពេញការងារបានច្រើន និងមានសុខភាពល្អ។ ជាទូទៅ ដើម្បីងើបបានពីព្រលឹម ហើយមានអារម្មណ៍ល្អ ទាល់តែយើងគេងបានគ្រប់គ្រាន់ពីយប់ បូករួមទាំងសកម្មភាពក្រោយភ្ញាក់ពីគេង ដូច៥ចំណុចខាងក្រោមនេះ៖
១. ជ្រើសរើសភេសជ្ជៈណាដែលមិនប៉ះពាល់ដល់ការគេង
ភេសជ្ជៈមួយចំនួនមិនល្អសម្រាប់ការញុំាមុនពេលចូលគេងនោះទេ ព្រោះវាអាចរំខានដំណេករបស់អ្នកបាន។ ឧទាហរណ៍ដូចជា ស្រាក្រហម ឬស្រាបៀរ ត្បិតតែញុំាហើយ ធ្វើឲ្យអ្នកឆាប់ងងុយគេង ប៉ុន្តែវានឹងធ្វើឲ្យអ្នកភ្ញាក់ទាំងកណ្តាលយប់វិញ។
២. ប្រយ័ត្នក្នុងការញុំាអាហារមុនពេលចូលគេង
មុនចូលគេង អ្នកគួរតែញុំាអាហារ ឬបន្លែ ផ្លែឈើណាដែលជំនួយដល់សុខភាព ដោយមិនគួរញុំារបស់ហឹរពេក ឬជូរពេកនោះទេ ព្រោះវាអាចធ្វើឲ្យពោះរបស់អ្នកមិនស្រួលនៅពេលយប់ព្រលប់។
៣. ហាត់ប្រាណ
ព្រឹកឡើង អ្នកគួរតែហាត់ប្រាណ ពត់ខ្លួនទៅលិចទៅកើត ឲ្យយឺតសរសៃសសូង ត្រឹមតែ៥ទៅ៧នាទីក៏បាន ប្រសិនបើអ្នកគ្មានពេលគ្រប់គ្រាន់។
ចុចអាន៖ រឿង៦យ៉ាងធ្វើមុនចូលគេងល្អបំផុតសម្រាប់សុខភាព និងសម្រស់
៤. ដាក់នាឡិការោទ៍ឲ្យឆ្ងាយពីខ្លួន
ធ្វើបែបនេះ អាចជួយកុំឲ្យអ្នកខ្ជិល ហើយលូកដៃបិទម៉ោងរោទ៍នោះបាន។ ពេលអ្នកងើបរកមើលនាឡិការោទ៍នោះ អ្នកនឹងស្វាងងងុយ ហើយចង់ងើបឲ្យផុតពីខ្នើយតែម្តង។
៥. ស្តាប់ចម្រៀង
អ្នកអាចស្តាប់ចម្រៀងបទកន្ត្រាក់អារម្មណ៍ណាមួយដែលអ្នកចូលចិត្ត។ ស្តាប់ចម្រៀងពេលព្រឹក ជួយដាស់ស្មារតីរបស់អ្នក ឲ្យមានភាពរស់រវើក កាត់បន្ថយការងងុយគេង៕
ចុចអាន៖ រោគសញ្ញាលើរាងកាយដែលគួរយកចិត្តទុកដាក់ មិនអ៊ីចឹងអាចមានគ្រោះថ្នាក់
ប្រភព៖ healthywomen