មេរៀនជីវិតសំខាន់ ៦ ចំណុចដែលស្ត្រីវ័យក្មេងគួរដឹង
- 2017-07-01 04:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនជីវិតសំខាន់ ៦ ចំណុចដែលស្ត្រីវ័យក្មេងគួរដឹង
ក្នុងភាពយុវវ័យ យើងត្រូវឆ្លងកាត់រឿងលំបាកៗ និងមេរៀនថ្មីៗជាច្រើនដែលពេលខ្លះពិតជាគួរឲ្យស្ត្រេសមែនទែន។ វាចាំបាច់ណាស់ដែលយើងត្រូវរៀបចំជីវិតឲ្យបានត្រឹមត្រូវដើម្បីភាពជោគជ័យ។ ខាងក្រោមនេះគឺជាមេរៀនសំខាន់ទាំង ៦ ចំណុចដែលអ្នកត្រូវចងចាំ៖
១. មិត្តភាពមិនគិតលើចំនួនទេ៖ អ្នកមិនចាំបាច់ត្រូវតែមានមិត្តច្រើនទើបគេហៅថាមិត្តភាពនោះទេ។ មិត្តតិចក៏បានដរាបណាជាមិត្តស្មោះ និងចេះជួយគ្នាពេលជួបបញ្ហា។
២. ផ្ដោតលើខ្លួនឯងសិន៖ ក្នុងយុវវ័យនេះ អ្វីដែលយើងគួរផ្ដោតសំខាន់គឺការពង្រឹងខ្លួនឯងឲ្យរឹងមាំ។ ទេវបុត្តជិះសេះសរបស់យើងគេនឹងមកតាមក្រោយមិនខាន។
៣. ត្រូវបណ្ដុះភាពក្លាហានជានិច្ច៖ អ្វីដែលយើងមិនអាចធ្វើបានពេលនេះមិនប្រាកដថាត្រូវនៅបែបនេះរហូតទេ។ ទំនុកចិត្តនឹងកើនឡើងដរាបណាយើងប្រឹងកសាងវា។
៤. បណ្ដាញសង្គមមិនមែនជាអ្វីគ្រប់យ៉ាងទេ៖ មានរឿងច្រើនណាស់ដែលយើងគួរយកចិត្តទុកដាក់ក្នុងជីវិតខាងក្រៅ។
៥. យើងរៀនមហាវិទ្យាល័យមិនមែនយើងខ្លាំងជាងអ្នកមិនរៀនទេ៖ ជីវិតមនុស្សមើលមិនឃើញទេ។ យើងត្រូវឲ្យតម្លៃមនុស្សឲ្យស្មើគ្នាជានិច្ច៕
អាន៖ ៦តិចនិកដើម្បីអានសៀវភៅឲ្យចាំជាប់ក្នុងខួរក្បាល គ្មានថ្ងៃភ្លេច
អាន៖ ស្រីៗបើធ្វើរឿងទាំង ៥ នេះមានន័យថាគេកំពុងបំផ្លាញពេលវេលាខ្លួនឯងហើយ