ស្រីៗបើធ្វើរឿងទាំង ៥ នេះមានន័យថាគេកំពុងបំផ្លាញពេលវេលាខ្លួនឯងហើយ
- 2017-06-28 10:37:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗបើធ្វើរឿងទាំង ៥ នេះមានន័យថាគេកំពុងបំផ្លាញពេលវេលាខ្លួនឯងហើយ
មនុស្សមួយចំនួនប្រហែលជាមិនបានចាប់អារម្មណ៍ពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេទេ។ ជាការពិត មានពេលខ្លះទង្វើសាមញ្ញៗរបស់មនុស្សគឺពិតជាអាចបំផ្លាញពេលវេលាដ៏មានតម្លៃនៅក្នុងជីវិតរបស់គេបានយ៉ាងងាយ។ ខាងក្រោមនេះជារឿងទាំង ៥ យ៉ាងដែលអាចចូលខ្លួនមកបំផ្លាញពេលវេលាដ៏មានតម្លៃក្នុងឆាកជីវិតរបស់មនុស្សស្រីគ្រប់រូប៖
១. និយាយដើមគេ៖ អ្នកប្រាកដជាមិនចង់ឱ្យគេនិយាយដើមអ្នកទេ ដូច្នេះអ្នកក៏ពុំគួរទៅជ្រលក់មាត់យកដើមអ្នកដទៃមកនិយាយដែរ។
២. មានគម្រោងតែមិនធ្វើ៖ បើសិនជាអ្នកមានគម្រោង និងក្តីស្រមៃក្នុងការធ្វើអ្វីមួយហើយ ប៉ុន្តែបែរជាមិនធ្វើវិញអ៊ីចឹងពេលវេលាកន្លងមកដែលបានគ្រោងទុកគឺស្មើនឹងពាក្យថាគ្មានបានការ។
៣. ប្រៀបខ្លួនឯងទៅនឹងអ្នកដទៃ៖ អ្នកឃើញនរណាម្នាក់ជាបុគ្គលអស្ចារ្យ ប្រាកដណាស់គឺអ្នកចង់មានអ្វីដែលអស្ចារ្យដូចគេដែរ ប៉ុន្តែសូមកុំដល់ថ្នាក់យកខ្លួនឯងទៅប្រៀបជាមួយគេ ព្រោះមនុស្សម្នាក់ៗតែងតែមានរបៀបរស់នៅផ្សេងៗគ្នា។ ត្រឹមតែយកគេជាគំរូដើម្បីផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងគឺគ្រប់គ្រាន់ហើយ។
៤. រង់ចាំអ្នកដទៃ៖ ពេលវេលាដែលកន្លងហួសហើយពិតជាមិនអាចវិលត្រលប់វិញបានទេ ដូច្នេះបើអ្នកគិតថាមនុស្សម្នាក់ដែលអ្នករង់ចាំមិនអាចផ្តល់អ្វីដែលអ្នកត្រូវការទេ គួរតែឈប់ចាំគេទៀតទៅ។
៥. បន្ទោសខ្លួនឯង៖ វាមិនអាចធ្វើឱ្យអ្នកមិនអាចរីកចម្រើនទៅមុខបានទេព្រោះអ្នករវល់តែបន្ទោសខ្លួនឯងពីរឿងអតីតកាល៕